|
សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី១៤ មិនា សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមត្រូវបានបញ្ចប់។ ថ្លែងមតិបិទសម័យប្រជុំ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានអោយដឹងថា៖ក្នុងសម័យប្រជុំ លើក
នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៣ បានផ្តល់មតិអំពីបញ្ហាធំៗ នៅមានមតិខុសគ្នា នៃគំរោងច្បាប់ចំនួន៣ ដែលបានដាក់ជូនរដ្ឋសភាវៀតណាម នៅក្នុងសម័យប្រជុំលើកទី៦កន្លងទៅ និងរួមមតិចំពោះគំរោងច្បាប់ចំនួន៥ជាលើក
ដំបូង មុនពេលដាក់ជូនរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៧ខាងមុខនេះដែរ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើគ្រប់ស្ថាប័នតាក់តែងរួមសហការជា
មួយស្ថាប័នពិនិត្យមើលឡើងវិញ ទទួលយករាល់មតិរួមវិភាគទាន ដើម្បិសុក្រិដ្ឋ
គំរោងច្បាប់នានា មុនពេលដាក់ជូនរដ្ឋសភា នីតិកាលទី១៣ សម័យប្រជុំលើកទី៧
ពិនិត្យមើល។ ក៏ក្នុងសម័យប្រជុំលើកនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិចំពោះការធ្វើវិសោធនកម្ម បំពេញបន្ថែមចូលក្នុងសេចក្ដីសម្រេចចិត្ត
លេខ ៣៥ នៃរដ្ឋសភា ស្ដីពីការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែង
ដោយរដ្ឋសភា និងក្រុមប្រឹក្សារប្រជាជនជ្រើសតាំងឬអនុម័t៕