សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់។

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី២១សីហា សម័យ​ប្រជុំ​លើកទី២០ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់។

សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់។ - ảnh 1
សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់។ (vov.vn)



        VOV-ក្រោយរយៈពេលជាង១សប្ដាហ៍ធ្វើការ នាព្រឹកថ្ងៃទី២១សីហា សម័យ
​ប្រជុំ​លើកទី២០ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់។
ថ្លែង​មតិបញ្ចប់សម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
បានលើកច្បាស់ថា ជាមួយស្មារតីធ្វើការយ៉ាងម៉ត់ចត់ គណៈកម្មាធិការអចិន្ត្រៃយ៍
​រដ្ឋសភា​បានសំរេចរាល់កម្មវិធីនៃសម័យប្រជុំ។ ក្នុងសម័យប្រជុំលើកនេះ​គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២លើស្មារតីប្រមូលមតិរបស់សមាជិកសភា ពិនិត្យបណ្ដាគំរោងច្បាប់អនុក្រិដ្ឋ
​សេចក្តីសំរេចចិត្ត ដំណើរការសួរដេញដោលរដ្ឋមន្ត្រីក្រសួងយុត្តិធម៍និងរដ្ឋមន្ត្រី​
ធនធាននិងបរិស្ថាន។​ប្រធានរដ្ឋសភាបានស្នើរស្ថាប័នទាក់ទិននានាប្រមូលផ្ដុំនិង
សុក្រិដ្ឋ​បណ្ដាគំរោងច្បាប់អនុក្រិដ្ឋ ពិសេសគឺពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២​និង​ច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម) ដើម្បីត្រៀមដាក់ជូនក្នុងសម័យប្រជុំលើកទី៦​រដ្ឋសភានីតិកាលទី១៣៕

ប្រតិកម្មទៅវិញ