|
សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បិទបញ្ចប់ជាផ្លូវការ (Image: VOV) |
(VOVworld) – ពិធីបិទបញ្ចប់សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាម
នីតិកាលទី ១៣ បានប្រព្រឹត្តទៅក្រោយរយៈពេល ១៩ ថ្ងៃធ្វើការ។ ថ្លែងមតិ
នៅទី នេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
ឲ្យងដឹង ថា៖
«គោលដៅ ៥ ឆ្នាំ ខាងមុខគឺត្រូវធានាស្ថរិភាពម៉ាក្រូសេដ្ឋកិច្ច ខំប្រឹងប្រែង
លើកកំពស់កំណើនសេដ្ឋកិច្ច បន្តជំរុញអនុវត្តការបោះជំហានយុទ្ធសាស្ត្រ
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញតភ្ជាប់នឹងការផ្លាស់ប្តូររូបសណ្ឋាន
កំណើន លើកកំពស់ទិន្នផលពលកម្មប្រសិទ្ធភាពនិងការប្រកួតប្រជែងរបស់
ខឿន សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងកំណែទម្រង់រដ្ឋបាល បង្ការ
ប្រឆាំងនឹងអំពើពុករលួយអនុវត្តសន្យំសំចៃ។ ប្តេជ្ញាតស៊ូការពារឹងមាំអធិប
តេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសជាតិម្ចាស់ការធ្វើសមាហរណ
កម្មអន្តរជាតិ រក្សាសន្តិភាព ស្ថិរភាព បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍
ប្រទេសជាតិ។»
រដ្ឋសភាបានធ្វើវិសោធនកម្មផែនការប្រើប្រាស់ដីធ្លីដល់ឆ្នាំ ២០២០ និង
ផែន ការប្រើប្រាស់ដីធ្លីដំណាក់កាល ២០១៦-២០២០ ហើយអនុម័តលើក្រម
ច្បាប់ចំនួន ៧ ក្នុងនោះមានច្បាប់ទាក់ទងជាមួយព័ត៌មាន ច្បាប់សារព័ត៌មាន
និងច្បាប់កុមារ។
ស្ដីអំពីការងារកម្មាភិបាល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
“ ដើម្បីបំពេញអោយទាន់ពេលវេលា ការងារដឹកនាំរបស់បក្ស ការបញ្ជា
ណែនាំរបស់រដ្ឋ រដ្ឋសភាបានសម្រេចចិត្តអនុម័តលើការលាលែងពីដំណែង
បោះឆ្នោត និងអនុម័តលើមុខដំណែងខ្ពស់មួយចំនួនរបស់រដ្ឋ ធានាប្រជាធិប
តេយ្យ តាមគោលជំហរ ទិសដៅរបស់បក្ស និងការកំណត់នានារបស់ច្បាប់។
នេះគឺជាលើកដំបូងប្រធានរដ្ឋសភា ប្រធានរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធាន
តុលាការប្រជាជនកំពូល បានធ្វើសច្ចាប្រណិធាន ចំពោះមុខទង់ជាតិប្តេជ្ញាស្មោះ
ត្រង់ចំពោះមាតុប្រទេស ប្រជាជននិងរដ្ឋធម្មនុញ្ញ សន្យាចំពោះមុខរដ្ឋសភា និង
ប្រជាជន ខំប្រឹងប្រែងសម្រេចភារកិច្ចដែលបានប្រគល់ជូន។ រដ្ឋសភាលៃទុកការ
គាំទ្រ ចំពោះបណ្ដាមុខដំណែងដែលទើបនឹងបានជ្រើសតាំង អនុម័ត ហើយសំ
ណូមពរអ្នកប្រមុខទាំងនេះត្រូវបន្តហាត់ពត់លត់ដំ ខំប្រឹងប្រែង សម្រេចរាល់ភារ
កិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។”