អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc។ (រូបថត៖ nhandan.com.vn) |
សម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាលទី១៤ នឹងបើក នាព្រឹកថ្ងៃទី២៤ មីនា។ នៅសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ មីនា អគ្គលេខា ធិការរដ្ឋសភា លោក Nguyen Hanh Phuc បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាត្រឹមតែសុក្រិតមុខតំណែងជាថ្នាក់ដឹកនាំរដ្ឋមួយចំនួន មិនមែនជាសុក្រិត មុខតំណែងទាំងអស់ឡើយ ហើយនេះជាការសុក្រិតសម្រាប់នីតិកាលទី១៤។ ក្រោយ ពីការបោះឆ្នោតរដ្ឋសភា ដល់ខែកក្កដាខាងមុខ រដ្ឋសភានឹងបន្តសុក្រិតកម្មាភិបាល សម្រាប់នីតិកាលទី១៥។
តាមការគ្រោងទុក នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងអនុវត្តន៍ការលាចេញពី តំណែងជាថ្នាក់ដឹកនាំស្នូលមួយចំនួនរបស់បក្ស រដ្ឋ ព្រមទាំងបោះឆ្នោតជ្រើសតាំងកម្មា ភិបាលឲ្យចូលកាន់តំណែងខាងលើជំនួសវិញ ដោយការបោះឆ្នោតសម្ងាត់។ ទន្ទឹម ជាមួយគ្នានោះ រដ្ឋសភានឹងដំណើរការបោះឆ្នោត ការលាចេញពីតំណែងជាថ្នាក់ដឹកនាំ នៃស្ថាប័នរដ្ឋមួយចំនួនរួមមាន៖ អនុប្រធានរដ្ឋ អនុប្រធានរដ្ឋសភានិងប្រធានគណៈ កម្មាធិការមួយចំនួនរបស់រដ្ឋសភា អគ្គសវនកម្មរដ្ឋ អគ្គលេខាធិការរដ្ឋសភា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីមួយចំនួននិងសមាជិកផ្សេងៗនៃរដ្ឋាភិបាល៕