ទិដ្ឋភាពនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
ច្បាប់ចំនួន ៧ និងសេចក្តីសម្រេចចំនួន ១០ ត្រូវបានរដ្ឋសភាអនុម័តនោះ គឺសុទ្ធតែត្រូវបានរដ្ឋសភាពិចារណាយ៉ាងប្រុងប្រយ័ត្ននិងដោយយកចិត្តទុកដាក់ផងដែរ។ ទាំងអស់នេះ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងពីជីវ ភាពប្រចាំថ្ងៃ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកែលម្អគុណភាពនៃជីវភាពរបស់ប្រជាជន។ ថ្លែងមតិនៅឯពិធីបិទសម័យប្រជុំ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា៖ “សេចក្តីព្រាងច្បាប់ត្រូវបានផ្តល់យោបល់នៅក្នុងកិច្ចប្រជុំនេះ មានអត្ថន័យយ៉ាងសំខាន់ក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ស្តីពីសិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងសុក្រិដ្ឋយន្តការសេដ្ឋកិច្ចតាមទិសដៅទីផ្សារសង្គមនិយម រួមទាំងបម្រើការអភិវឌ្ឍប្រទេសនិងដំណើរការសមាហរណកម្មអន្តរជាតិ។ ស្ថាប័នពាក់ព័ន្ធគប្បីប្រមូលមតិយោបល់របស់សមាជិកសភា អ្នកជំនាញនិងអ្នកវិទ្យាសាស្រ្ត សម្រាប់ការស្រាវជ្រាវនិងការបញ្ចប់នូវសេចក្តីព្រាងនិងការធានាគុណភាពដើម្បីដាក់ជូនរដ្ឋសភាសម្រាប់ការពិចារណានៅកិច្ចប្រជុំខាងមុខ”។
ក្នុងអង្គប្រជុំនេះ រដ្ឋសភាបានបន្តការផ្លាស់ប្តូរថ្មីនិងលើកកម្ពស់ការអនុវត្តបច្ចេក វិទ្យាព័ត៌មានជាក់ស្តែងក្នុងសកម្មភាពរបស់សមាជិកសភា។ ពោលគឺ កម្មវិធីការងារត្រូវបានរៀបចំដោយសមហេតុផល មានការកែតម្រូវដើម្បីអាចបត់បែនទៅតាមតម្រូវការពិតប្រាកដ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖“រដ្ឋសភាវៀតណាមទទួលស្គាល់នូវការចូលរួមយ៉ាងសកម្ម ប្រាជ្ញា បញ្ញាញាណនៃរបស់សមាជិកសមាជិកាសភា។ ក្រោយកិច្ចប្រជុំនេះ ស្នើឲ្យសមាជិកសភា រៀបចំអោយបានល្អនូវសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ស្តាប់តាមចិត្តនិងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជនផងដែរ។ ក្រៅពីនោះសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃជីវភាពសង្គមដើម្បីឆ្លុះបញ្ចាំងឲ្យយទាន់ពេលវេលាដល់រដ្ឋសភា រដ្ឋាភិបាលនិងស្ថាប័នពាក់ពន្ធ័ និងសកម្មថែមទៀតក្នុងការងារនីតិបញ្ញត្តិ។ រដ្ឋសភាបានថ្លែងអំណរគុណចំពោះការជឿទុកចិត្ត ការយកចិត្តទុកដាក់និងការចែករំលែករបស់ប្រជាជននិងអ្នកបោះឆ្នោតនៅទូទាំងប្រទេស ហើយមានបំណងទទួលការឃ្លាំមើលយ៉ាងជិតស្និទ្ធ មតិយោបល់ត្រង់ៗ ដើម្បីរដ្ឋសភានិយាយដោយឡែក និងក្បាលម៉ាស៊ីរដ្ឋនិយាយរួម ប្រតិបត្តិសកម្មភាពប្រកបដោយប្រសិទ្ធភាព”។
មុននេះ ដោយទទួលបានសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តមួយចំនួនផងដែរ៕