សម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាទ្រឹស្តីទិតៀនអក្សរសាស្ត្រនិងសិល្បៈមជ្ឈិម |
ថ្លែងមតិនៅក្នុងពិធីបើកកិច្ចប្រជុំនេះ លោកសាស្រ្តាចារ្យរងបណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីទិតៀនអក្សរ សាស្ត្រនិងសិល្បៈមជ្ឈិមបានឲ្យដឹងថាក្នុងរយៈកន្លងទៅ ក្រុមប្រឹក្សារនេះបាន អនុវត្តសកម្មភាពស្រាវជ្រាវទ្រឹស្តីជាច្រើន ក្តាប់ជាប់ភាពជាក់ស្តែង ផ្តល់យោបល់ ប្រឹក្សាទាន់ពេលវេលាដើម្បីជួយឲ្យលេខាធិការដ្ឋានអចិន្ត្រៃយ៍ អចិន្រ្តៃយ៍ រដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈិមលើបញ្ហាដែល ទាក់ទងនឹងទ្រឹស្តីនិងទិតៀនអក្សរសាស្ត្រនិងសិល្បៈ។ នៅឯកិច្ចប្រជុំនេះតំណាងទាំងឡាយបានផ្តោតលើការពិភាក្សាអំពីការងារដែលបានអនុវត្តក្នុងរយៈពេលកន្លងមកហើយវាយតម្លៃចំពោះការងារដែលបានធ្វើនិងមិនទាន់បានធ្វើដោយបង្ហាញឲ្យច្បាស់ពីមូលហេតុនិងដំណោះស្រាយដើម្បីជំនះពុះពារផងដែរ៕