សម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់

Chia sẻ
(VOVworld) - ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ សម័យប្រជុំ
លើកទី ៣៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាមបាន សម្រេចរបៀបវារៈ។

          (VOV)_ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី 
Tong Thi Phong នារសៀលថ្ងៃទី២៧ កុម្ភះកិច្ចប្រជុំលើកទី៣៥ ​នៃ​គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ក្រោយរយៈពេល៣ថ្ងៃធ្វើការនៅរដ្ឋធានីហាណូយ។
 មុននោះ​ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិទៅលើគំរោងច្បាប់ចាប់ឃុំខ្លួន
ជាបណ្ដោះអាសន្ត។ មតិជាច្រើន​បានចាត់ទុកថា៖ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ ​
បណ្ដាអ្នកត្រូវចាប់ឃុំខ្លួនជាបណ្ដុះអាសន្ត មិនទាន់បានចាត់ទុកជា​អ្នកទោស បាន
ជា សិទ្ធិប្រជាពលរដ្ឋត្រូវបានការពារ ដូចជា៖ សិទ្ធិអំពីសុវត្ថិភាពអាយុជីវិត សុខភាព
 សិទ្ធិបានជួបជាមួយមេធាវី…លៗ

សម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ - ảnh 1
ពិធីបិទបញ្ចប់សម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
(Image: VNA)

ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន សម្រេចរបៀបវារៈសម័យប្រជុំលើកទី ៣៥។ ថ្លែងមតិនៅពិធីបិទបញ្ចប់សម័យប្រជុំ
លើកនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានស្នើរថា​៖ ចំពោះការផ្តូចផ្តើមគំនិតកសាងព្រលានយន្តហោះអន្តរជាតិ Long Thanh គណៈកម្មាធិ ការអន្ត្រៃយ៍រដ្ឋសភាស្នើរឲ្យរដ្ឋាភិបាលត្រូវប្រមូលផ្តុំត្រួតពិនិត្យសម្រេចមូលដ្ឋានខាង
យន្តការហិរញ្ញវត្ថុ ប្រភពទុនវិនិយោគ ផែនការបំផុសប្រភពទុន ជាពិសេសគឺត្រូវមាន​ ការវាយតំលៃឥទ្ធិពលនៃគំរោងការណ៍នេះចំពោះថវិការរដ្ឋនិងស្ថានភាពបំណុល
សាធារណៈ។ លោកស្រី​ Tong Thi Phong ក៏បានរំលឹកដែរថា៖ ក្នុងរយៈពេល ៣ ខែខាង មុខ បណ្ដាស្ថាប័នរបស់រដ្ឋសភាត្រូវប្រមូលផ្តុំទៅលើការត្រៀមរៀបចំឲ្យមហាសន្និបាត សហភាពអន្តរសភាពិភពលោកលើកទី ១៣២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ
(វៀតណាម)៕

ប្រតិកម្មទៅវិញ