សម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក

Chia sẻ
(VOVworld) – នាថ្ងៃទី ១៤ ឧសភា សម័យប្រជុំលើកទី
១៨ នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
បានបើកនៅទីក្រុងហាណូយ។

(VOVworld) – នាថ្ងៃទី ១៤ ឧសភា សម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកនៅទីក្រុងហាណូយ។ នេះគឺជាសម័យប្រជុំ ត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម។ ក្នុងសម័យប្រជុំលើក
នេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមនឹងអធិប្បាយរបាយការណ៍ បំពេញបន្ថែមរបស់រដ្ឋាភិបាលអំពីការវាយតំលៃចំពោះលទ្ធិផលនៃការអនុវត្តផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១២ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងរយៈពេលបណ្ដាខែដើមឆ្នាំ ២០១៣ ពង្រាងច្បាប់ម៉ៅការ (ធ្វើវិសោធនកម្ម) ពង្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាទី ១៧០ នៃច្បាប់អង្គភាព
អាជីវកម្ម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនឹងដាក់ជូនរបាយការណ៍របស់រដ្ឋាភិបាលអំពី
ការវាយតំលៃចំពោះលទ្ធិផលនៃការអនុវត្តថវិការរដ្ឋឆ្នាំ ២០១២ ស្ថានភាពអនុវត្តថវិការ
រដ្ឋនាដើមឆ្នាំ ២០១៣ ជាដើម។ សម័យប្រជុំគ្រោង នឹងបញ្ចប់​នាថ្ងៃទី ១៧ ឧសភា៕

ប្រតិកម្មទៅវិញ