សម័យប្រជុំលើកទី ១ របស់រដ្ឋសភាចិននីតិកាលទី១២បានបើកជាផ្លូវការនៅរដ្ឋធានីប៉េកាំង

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ៥ មិនា សម័យប្រជុំលើកទី ១
របស់រដ្ឋសភាចិន នីតិកាលទី ១២​ បានបើកជាផ្លូវការ នៅ
មហាសាលប្រជាជន នៅរដ្ឋធានី ប៉េកាំង ចិន ដោយមាន
ការចូលរួមរបស់សមាជិកសភាចំនួន ៣ ពាន់នាក់ និង
បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បក្ស រដ្ឋ ចិន។ 

(VOVworld) – នាព្រឹកថ្ងៃទី ៥ មិនា សម័យប្រជុំលើកទី ១ របស់រដ្ឋសភាចិន នីតិកាលទី
១២​ បានបើកជាផ្លូវការ នៅមហាសាលប្រជាជន នៅរដ្ឋធានី ប៉េកាំង ចិន ដោយមានការ
ចូលរួមរបស់សមាជិកសភាចំនួន ៣ ពាន់នាក់ និង បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បក្ស
រដ្ឋ ចិន។ ក្នុងសម័យប្រជុំ បណ្ដាសមាជិក សភាបានដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់
ដឹកនាំ រួមមាន ប្រធានរដ្ឋនិងអនុប្រធានរដ្ឋចិន នាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីចិន សមាជិកការិយាល័យនយោបាយ ។ល។ ព្រមទាំង អនុម័តលើផែនការកែទម្រង់រចនា
សម្ព័ន្ធ រដ្ឋាភិបាលចិន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីចិន លោក Wen Jiabao បាន
សង្កត់ធ្ងន់ថា៖​ ចិននឹងបន្តអនុវត្ត “គោលនយោបាយសារពើពន្ធសកម្ម” និង “គោលនយោ
បាយរូបីយវត្ថុប្រុងប្រយ័ត្នសំដៅទទួលបានឲ្យបានកំណើន ៧.៥% ក្នុងឆ្នាំ ២០១៣ រាំងស្កាត់អតិផរណានៅកំរិត ៣.៥% បង្កើតការងារធ្វើចំនួន ៩ លាន ។ល។ ស្តីពីថវិការ ចិននាំចេញគោលដៅអំពីការខាតបង់ថវិការនៅតំរិត ១៩១ ពាន់លាន ដុល្លាអេមរិកក្នុង
ឆ្នាំ ២០១៣។ ចិនមានផែនការបង្កើនថវិការ ការពារជាតិជាង ១១៤ ពាន់លានដុល្ល
អាមេរិក ក្នុងឆ្នាំ ២០១៣។ ឆ្នាំ ២០១៣ គឺជាឆ្នាំដំបូង ក្នុងការអនុវត្ត សេចក្តីសម្រេចចិត្ត
នៃមហាសន្និសីតលើកទី ១៨ របស់បក្សកម្មុយនិស្តចិន។ ដូច្នេះ ឆ្នាំ ២០១៣ គឺជាឆ្នាំមាន
អត្ថន័យដ៏សែនសំខាន់ក្នុងការបន្តអនុវត្តផែនការ ៥ ឆ្នាំ លើកទី ១២ របស់ចិន។ សម័យ
ប្រជុំលើកទី ១ រដ្ឋសភាចិន នីតិកាលទី ១២ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ១៧ មិនា៕

សម័យប្រជុំលើកទី ១ របស់រដ្ឋសភាចិននីតិកាលទី១២បានបើកជាផ្លូវការនៅរដ្ឋធានីប៉េកាំង  - ảnh 1
សម័យប្រជុំលើកទី ១ របស់រដ្ឋសភាចិន នីតិកាលទី ១២ បានបើកជាផ្លូវការ នៅមហាសាលប្រជាជន នៅរដ្ឋធានី ប៉េកាំង ចិន (Image: Internet)


ប្រតិកម្មទៅវិញ