អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន (រូបថតៈ VOV) |
SOM-DOC ១៥ បានពិភាក្សាអំពីស្ថានភាពអនុវត្តន៍ DOC ដោយបន្តអះអាងនូវសារៈសំខាន់នៃការគោរពយ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាព ចំពោះការរក្សាកិច្ចសន្ទនា សហប្រតិ បត្តិការដើម្បីសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ អង្គប្រជុំក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់គឺត្រូវពង្រឹងនិងពង្រីកវិធានការកសាងទំនុកទុកចិត្តក្នុងក្របខ័ណ្ឌអនុវត្តន៍ DOC។
អញ្ជើញថ្លែងមតិនៅ SOM-DOC អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងនូវសារៈសំខាន់នៃការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព DOC សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខតំបន់។ ស្តីពីទិសដៅកសាង COC អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានអះអាងនូវទស្សនៈរបស់វៀតណាមចំពោះឯកសារនេះ តាមនោះ COC ត្រូវមានលក្ខណៈចាប់បង្ខំផ្នែកគតិយុត្តិនិងជាឧបករណ៍បញ្ជាណែនាំការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ឲ្យមានខ្លឹមសាសមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២៕