សម័យប្រជុំពិសេសនៃក្រុមប្រឹក្សាប្រធានតុលាការអាស៊ាន

Chia sẻ
(VOVWORLD) -នាថ្ងៃទី២៧តុលា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនបានប្រព្រឹត្តទៅកិច្ចប្រជុំ ពិសេសនៃក្រុមប្រឹក្សាប្រធានតុលាការនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (CACJ)។ 


ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់តុលាការប្រជាជនកំពូលវៀតណាមចូលរួមសម័យ ប្រជុំតាមសេចក្តីអញ្ជើញរបស់លោកស្រី Maria Lourdes P.A. Soreno ប្រធានតុលាការកំពូលប្រទេសម្ចាស់ផ្ទះ។

        នៅក្នុងកិច្ចប្រជុំនេះ តំណាងចូលរួមបានស្តាប់នូវរបាយការន៍ស្តីពីលទ្ធផលនៃ កិច្ចប្រជុំលើកទី១នៃវេទិកាបណ្តាអង្គកាតភ្ជាប់របស់អាស៊ាន ដោយគណៈលេខាធិការអាស៊ានរៀបចំនាថ្ងៃទី៤តុលាកន្លងទៅនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ ក្នុងឱកាសនេះដែរ តំណាងចូលរួមបានឯកភាពនឹងរៀបចំ សន្និសីទក្រុមប្រឹក្សាប្រធានតុលាការនៃបណ្តាប្រទេសអាស៊ានលើកទី៦នៅប្រទេស ហ្វីលីពីននាថ្ងៃទី៧ឆ្នាំ២០១៨៕


ប្រតិកម្មទៅវិញ