|
សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១០ តុលា (Image: Vietnamplus) |
(VOVworld) – សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១០ តុលា ដោយមានខ្លឹមសារស្នូលគឺសុក្រិដ្ឋរចនា
សម្ព័ន្ធក្បាលម៉ាស៊ីលរដ្ឋសភានៃប្រទេសនេះ។ សម័យប្រជុំពោលខាងលើត្រូវបាន
រៀបចំឡើង ក្នុងកាលៈទេសៈ សមាជិកសភានៃគណៈបក្សសង្គ្រោះជាតិ (CNRP)
ចំនួន៥៥ រូបបន្តពហិការមិនស្រាមចូលរួមសម័យប្រជុំនេះ។ ក្រោមធ្វើជាធិបតីភាពរបស់ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បណ្ដាសមាជិកសភានៃ គណៈបក្សប្រជាជនកម្ពុជា (CPP) បានអនុម័តលីបញ្ជីឈ្មោះសមាជិកនៃបណ្ដា គណៈកម្មាធិការជំនាញរបស់រដ្ឋសភា។ នាបច្ចុប្បន្ន គណៈកម្មាធិការដឹកនាំ រដ្ឋសភាកម្ពុជាសុទ្ធតែជាសមាជិក CPP កាន់មុខនាទី។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានចាត់
ទុក ថា៖ ការពហិការរបស់បណ្ដាសមាជិកនៃគណៈបក្ស CNRP មិនជះឥទ្ធិពល
ដល់ សកម្មភាពរបស់រដ្ឋសភាទេ។ ទន្ទឹមនឹងនោះ លោក ហេង សំរិន បានអំពាវ
នាវឲ្យ បណ្ដាសមាជិកនៃគណៈបក្ស CNRP ផ្លាស់ប្តូរគោលជំហរនិងចូលរួម
សម័យប្រជុំនៃរដ្ឋសភា ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ៕