សម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមលើកទី III

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៥ កញ្ញា សម័យប្រជុំពេញអង្គ នៃគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម លើកទី III បានប្រព្រឹត្តិទៅនៅខេត្ត Ba Ria - Vung Tau ភាគខាងត្បូងវៀតណាម។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោក Nguyen Van Giau អញ្ជើញជាអធិបតីសម័យប្រជុំនេះ។
សម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមលើកទី III - ảnh 1 សម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមលើកទី III

នាថ្ងៃទី ២៥ កញ្ញា សម័យប្រជុំពេញអង្គ នៃគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម លើកទី III បានប្រព្រឹត្តិទៅនៅខេត្ត Ba Ria - Vung Tau ភាគខាងត្បូងវៀតណាម។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោក Nguyen Van Giau អញ្ជើញជាអធិបតីសម័យប្រជុំនេះ។ នៅទីនេះ អង្គប្រជុំបានប្រមូលផ្ដុំលើការផ្ទៀងផ្ទាត់គម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួនលើច្បាប់ស្ថាប័នតំណាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឯបរទេស  រាយការណ៍ជូនរដ្ឋាភិបាលស្ដីពីស្ថានភាពពិភពលោក តំបន់ និងកិច្ចការបរទេសរបស់បក្ស រដ្ឋក្នុងឆ្នាំ ២០១៧   និងស្ដាប់របាយការណ៍ប្រធានបទនៃក្រសួងការបរទេសស្ដីពីស្ថានភាពចុះហត្ថលេខា និងអនុវត្តលើរាល់អនុសញ្ញាអន្តរជាតិរវាងវៀតណាមជាមួយបណ្ដាប្រទេស។

រាល់មតិយោបល់នៅក្នុងកិច្ចប្រជុំនេះនឹងបានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋភាប្រមូលផ្ដុំ កែសម្រួល សម្រេចរួចរាស់នូវច្បាប់ស្ថាប័នតំណាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឯបរទេស ដើម្បីរដ្ឋសភាអនុម័តនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ