|
សម័យប្រជុំប្រចាំខែវិច្ឆិកាឆ្នាំ ២០១៦ របស់រដ្ឋាភិបាលវៀតណាម (VNA) |
(VOVworld) – នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានធ្វើអធិបតីសម័យប្រជុំប្រចាំខែវិច្ឆិកាឆ្នាំ ២០១៦
របស់រដ្ឋាភិបាលវៀតណាម។ ក្នុងសម័យប្រជុំ លោក Nguyen Xuan Phuc បាន
បញ្ជាណែនាំក្រសួងផ្នែកនិងតំបន់ម្ចាស់ការអនុវត្តយ៉ាងឆាប់ៗបណ្ដាភារកិច្ច
សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧។ លោកក៏បានបញ្ជាណែនាំអនុវត្តសេចក្តីសម្រេច
ចិត្ត មជ្ឈឹមលេខ ៤ របស់គណៈកម្មាធិការមជ្ឈឹមបក្សស្តីពីការបង្កើនការ
កសាងកែលំ អរបក្ស។ ចំពោះបញ្ហាសេដ្ឋកិច្ចសង្គមមួយចំនួនបច្ចុប្បន្នដែល
ជះឥទ្ធិពលដល់ការ អនុវត្តផែនការសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦ និងឈរមាស
ទី ១ ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរឲ្យសមត្ថកិច្ច
ដោះស្រាយបំណុលពិបាកទារនិងរួមបញ្ជូលបណ្ដាធនាគារឧនខ្សោយ យកចិត្ត
ទុកដាក់ដល់បំណុលសាធារណៈ ហើយវាយរំលៃដ៏ត្រឹមត្រូវឥទ្ធិពលនៃស្ថានភាព
អន្តរជាតិទៅលើប្រ ការផ្ទៃក្នុង ជាពិសេសគឺក្រោយការបោះឆ្នោតប្រធានាធិប
តីអាមេរិក។ ស្តីពីការ ត្រៀមរៀបចំឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៧
ខាងមុខ លោក Nguyen Xuan Phuc ស្នើរឲ្យសមាជិកសមាជិការដ្ឋាភិបាល
ពិភាក្សាអំពីការងារត្រៀមរៀប ចំពិធីបុណ្យតេតសំរាប់ប្រជាពលរដ្ឋនៅ
តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់រងគ្រោះដោយគ្រោះធម្មជាតិ៕