សម័យប្រជុំប្រចាំខែមករាឆ្នាំ២០១៤រដ្ឋាភិបាលវៀតណាម

Theo VOVWORLD -
Chia sẻ
Vovworld-នារសៀលថ្ងៃទី២៥មករានៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករា។ 
សម័យប្រជុំប្រចាំខែមករាឆ្នាំ២០១៤រដ្ឋាភិបាលវៀតណាម - ảnh 1
សម័យប្រជុំប្រចាំខែមករាឆ្នាំ២០១៤រដ្ឋាភិបាលវៀតណាម (VOV)

        Vovworld-នារសៀលថ្ងៃទី២៥មករានៅទីស្ដីការរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាល
ប្រចាំខែមករា។ សម័យប្រជុំដើមដំបូងរបស់រដ្ឋាភិបាលក្នុងឆ្នាំនេះបានប្រមូលផ្ដុំ
ទៅលើកិច្ចការគ្រប់គ្រងសំដៅស្ថិរភាពតំលៃទីផ្សារ ធានាសណ្ដាប់ធ្នាប់សុវត្ថិភាព
សង្គមបំរើប្រជាជនអំណរបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក ផ្សាភ្ជាប់នឹងការវាយ
តំលៃស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិក្នុងខែមករា។ ថ្លែងមតិសន្និដ្ឋាន
នៅសម័យប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរក្រសួងផ្នែក
និងដំបន់នានាបន្ទាប់ពីបុណ្យតេតត្រូវបញ្ជាអនុវត្តដាច់ខាតសេចក្តីសំរេចចិត្ត
លេខ០១របស់រដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “កំណែទម្រង់អង្គភាពអាជីវកម្មរដ្ឋឆ្នាំនេះមានលក្ខណៈដើម្បីជំរុញគំរោង
ការដែលបានអនុម័តនោះ សំណូមពររដ្ឋមន្ត្រីនានាអនុវត្តយ៉ាងដាច់ខាតមិនយឺត
យាវ។ ទី២គឺបើកចំហរតំលៃតាមទីផ្សារផ្សាភ្ជាប់នឹងបើកចំហរតម្លាភាពច្បាស់
លាស់រាល់កត្តាបង្កើតតំលៃ។ រដ្ឋជួយឧបត្ថម្ភផ្ទាល់សំរាប់ជនក្រីក្រមុខសញ្ញា
គោលនយោបាយ៕”

ប្រតិកម្មទៅវិញ