សម័យប្រជុំនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន

Chia sẻ
(VOVworld)-នាថ្ងៃទី៧មករា ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាមេរិកលោក Pham Quang Vinh

សម័យប្រជុំនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh


(VOVworld)-នាថ្ងៃទី៧មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham
Quang Vinh បានធ្វើជាអធិបតីកិច្ចប្រជុំប្រចាំរបស់គណៈកម្មាធិការអា ស៊ាននៅវ៉ាស៊ីន
តោន (ACW)។ នេះជាសម័យប្រជុំដំបូងក្នុងអាណត្តិដែលវៀត ណាមកាន់ដំណែង
ជាប្រធាន ACW (ពីខែមករាដល់ខែមេសាឆ្នាំ២០១៦)។​ចូល រួមក្នុងសម័យប្រជុំនេះ មានវត្តមានឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតអាស៊ាន ទាំង១០ប្រចាំនៅអាមេរិក។ ភ្ញៀវអញ្ជើញនៃភាគីអាមេរិកមានឧបការីរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Daniel
Russel រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។ សម័យប្រជុំនេះបានសង្កត់ធ្ងន់
ទៅលើស្ថានភាពពិសេសនៃឆ្នាំ២០១៦ បន្ទាប់ ពីការបង្កើតសហគមន៍អាស៊ានក៏
ដូចជាការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រអាស៊ាន អាមេរិកមុននឹងពេលបើកសន្និ
សីទកំពូលអាមេរិក អាស៊ានដែលគ្រោងនឹង ប្រព្រឹត្តទៅនាខែកុម្ភនៅរដ្ឋ California ។

        នៅសម័យប្រជុំនេះ តំណាងប្រទេសអាស៊ានបានពិភាគ្សាអំពីរៀបវារៈរបស់
ACW ក្នុងឆ្នាំ២០១៦ ព្រមទាំងចែករំលែកជាមួយភាគីអាមេរិកនូវវិធានការផ្សព្វ​ផ្សាយរូបភាពសហគមន៍សេដ្ឋកិច្ចអាស៊ាននៅអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ