យន្តហោះ Airbus A 400 M MRT ចាក់សាំងឲ្យយន្តហោះចម្បាំង Tornado ក្នុងសមយុទ្ធកម្លាំងឆ្លើយតបរហ័សរបស់អង្គការណាតូក្នុងទីក្រុង Munster អាល្លឺម៉ង់។ រូបថតឯកសារ៖ AFP/VNA |
សមយុទ្ធ "Air Defender 23" (ការពារដែនអាកាស២៣) បានប្រព្រឹត្តិទៅក្នុងរយៈពេល ១០ ថ្ងៃ ដោយមានការចូលរួមពីយន្តហោះយោធាចំនួន ២២០គ្រឿង មកពីប្រទេសសមាជិកនិងដៃគូចំនួន ២៥។ សមយុទ្ធនេះរួមមានការហ្វឹកហ្វឺនប្រយុទ្ធ និងយុទ្ធវិធី ដែលត្រូវបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសអាល្លឺម៉ង់ និងសាធារណរដ្ឋឆេក អេស្តូនី និងឡាតវី។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាឡឺម៉ង់ លោកស្រី Amy Gutmann បានឲ្យដឹងថា សមយុទ្ធនេះមានលក្ខណៈស្វ័យការពារ ដោយឆ្លុះបញ្ចាំងពីស្មារតីនៃសម្ព័ន្ធមិត្ត និងកម្លាំងរបស់អង្គការណាតូតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ឧត្តមសេនីទោ Michael Loh មេបញ្ជាការកងឆ្មាំជាតិអាកាសអាមេរិក (ANG) បានឲ្យដឹងថា សមយុទ្ធនេះគឺសំដៅពង្រឹងវត្តមានរយៈពេលវែងរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជាផ្តល់ការហ្វឹកហ្វឺនក្នុងទ្រង់ទ្រាយធំជាង បើធៀបនឹងសមយុទ្ធដែលបានកើតឡើងនៅលើទ្វីបនេះ៕