សម្ព័នភាពប៉ាស៊ីហ្វិកបង្កើនសមាហរណកម្មក្នុងប្លុកនិងសហប្រតិបត្តិការអន្តរជាតិ

Chia sẻ
(VOVworld) – នៅសន្និសីទកំពូលលើកទី ៨ នៃសម្ព័នភាព
ប៉ាស៊ីហ្វិក (AP) ដែល បានប្រព្រឹត្តទៅនៅទីក្រុង Cartagena
របស់ Colombia នាថ្ងៃទី ១០ កុម្ភៈ បណ្ដាប្រទេសជាសមាជិក
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសំដៅបង្ក លក្ខណៈងាយស្រួលក្នុងការជ្រៀតចូលទីផ្សារទំនិញនិង
សេវ៉ាកម្ម។ 
សម្ព័នភាពប៉ាស៊ីហ្វិកបង្កើនសមាហរណកម្មក្នុងប្លុកនិងសហប្រតិបត្តិការអន្តរជាតិ - ảnh 1
សម្ព័នភាពប៉ាស៊ីហ្វិកបង្កើនសមាហរណកម្មក្នុងប្លុកនិងសហប្រតិបត្តិការអន្តរជាតិ (Image: Vietnam+)

(VOVworld) – នៅសន្និសីទកំពូលលើកទី ៨ នៃសម្ព័នភាពប៉ាស៊ីហ្វិក (AP) ដែល បានប្រព្រឹត្តទៅនៅទីក្រុង Cartagena របស់ Colombia នាថ្ងៃទី ១០ កុម្ភៈ បណ្ដា ប្រទេសជាសមាជិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសំដៅបង្ក លក្ខណៈងាយស្រួលក្នុងការជ្រៀតចូលទីផ្សារទំនិញនិងសេវ៉ាកម្ម។ នេះគឺជា ឯកសារសំខាន់បំផុតដែល ឆីលី Colombia ម៉េកស៊ីក និង Peru បានចុះហត្ថលេ ខា គិតតាំងពីពេលសម្ព័ន្ធភាពនេះត្រូវបានបង្កើតសំដៅបង្កើនសមាហរណកម្មក្នុង ប្លុកនិងជំរុញទំនាក់ទំនងរវាងបណ្ដាប្រទេសនៅខាងក្រៅប៉ាស៊ីហ្វិក។ ថ្លែងមតិនៅ
ពិធីបើកសន្និសីទ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Juan Manuel Santos បាន
អះអាងថា​​ ៖ AP បានអនុវត្តគោលដៅភាគច្រើនដែលបានដាក់ចេញនៅ សន្និសីទ
លើកទី​ ៧ នៅរដ្ឋធានី Lima របស់ Peru នាឆ្នាំ ២០១១ ព្រមទាំង អំពាវនាវឲ្យសមភាគី
ជំរុញទំនាក់ទំនងដើម្បីប្លុកឈានទៅគោលដៅនានាខាងមុខ។ កិច្ចព្រមព្រៀងក្រប
ខ័ណ្ឌពោលខាងលើគឺជាមធ្យោបាយប្រសិទ្ធិភាពសំដៅកាត់បន្ថយរដ្ឋការសេវ៉ាកម្ម
និងទុនវិនិយោគដែលកំពុងចាត់ទុកជាគន្លឹះសំខាន់ក្នុងដំណើរសមាហរណកម្ម
សេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់៕

ប្រតិកម្មទៅវិញ