រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ៥ មេសា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry និងសមាជិកនៃក្រុមទំនាក់ទំនងសម្ព័ន្ធអារ៉ាប់ (AL) ទទួលបន្ទិកវិបត្តិអ៊ុយក្រែនបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡូញ ដោយមានគោលដៅសម្រេចបានដំណោះស្រាយការទូតសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ក្រុមទំនាក់ទំនង AL បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ បទឈប់បាញ់ និងបញ្ចប់ វិបត្តិដោយ ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូអារ៉ាប់ក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនអំពីការខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងដើម្បីដោះស្រាយវិបត្តិ និងការស្តារសន្តិភាព សន្តិសុខឡើងវិញ។
ដោយបង្ហាញពីការព្រួយបារម្ភចំពោះវិបត្តិអូសបន្លាយ និងផលវិបាកផ្នែកមនុស្សធម៌ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ក្រុមទំនាក់ទំនង AL បានបញ្ជាក់ការគាំទ្ររបស់ប្រទេសអារ៉ាប់សម្រាប់ការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែន និងការបញ្ឈប់សកម្មភាពយោធា។ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសម្របសម្រួលដើម្បីធានាសុវត្ថិភាពសម្រាប់សហគមន៍អារ៉ាប់នៅអ៊ុយក្រែន រួមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋអារ៉ាប់ដែលមានបំណងជម្លៀសទៅកាន់ប្រទេសជិតខាង៕