(VOVworld)-យន្តហោះជាច្រើនគ្រឿងរបស់សម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយ អារ៉ាប៊ី
សាអូឌីត បានវាយប្រហាតាមជើងអាកាសតម្រង់ទៅលើគោលដៅរបស់ពួកឧទ្ទាម
Houthi នៅរដ្ឋធានី Sanaa របស់យេម៉ែន និងទីក្រុង Taiz។ បណ្តាការវាយ ប្រហារនេះ បានអនុវត្តក្រោយ២ម៉ោងដែល បទឈប់បាញ់មនុស្សធម៌មានសុពល ភាពជាផ្លូវ
ការ។ មុននោះ អ.ស.ប បានធ្វើជាអាជ្ញាកណ្តាល សម្រាប់បទឈប់ បាញ់ជា
បណ្តុះអាសន្ន១រវាងរដ្ឋាភិបាលយេម៉ែនជាមួយពួកឧទ្ទាម Houthi កាន់ និកាយ
Shi’ite ដើម្បីបង្កលក្ខណងាយស្រួលឲ្យស្ថាប័នជួយឧបត្ថម្ភមនុស្សធម៌ ផ្តល់
ជំនួយទៅកាន់ប្រជាជនរាប់លាននាក់ ដែលត្រូវបានជាប់នៅក្នុងការប្រយុទ្ធ
នានា។ បទឈប់បាញ់មានសុពលភាពចាប់ពីម៉ោង ០ថ្ងៃទី១១កក្កដា តាមម៉ោង
តំបន់ ហើយគ្រោងនឹងអូសបន្លាយដល់ថ្ងៃទី១៧កក្កដាខាងមុខ៕