|
អគ្គលេខាធិការ AL លោក Nabil el-Araby
(រូបថត: TTXVN) |
(VOVworld)-ក្នុងកាលៈទេសៈដែលរដ្ឋអំណាចអាមេរិកកំពុងដំណើរការវាយតម្លៃ ឡើងវិញអំពីរាល់គោលនយោបាយសន្តិសុខនៅមជ្ឈឹមប៉ូព៌ា សម្ព័ន្ធអារ៉ាប់ (AL) បានសម្តែងនូវការសុទិដ្ឋិនិយមថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងអនុម័តទៅលើ
សេចក្តី សម្រេចចិត្តថ្មីអំពីតួនាទីរបស់រដ្ឋប៉ាឡែស្ទីន។ អគ្គលេខាធិការ AL លោក
Nabil el-Araby បានអះអាងថា មានសញ្ញាសរឲ្យឃើញថា អាមេរិកកំពុងពិនិត្យ
ឡើងវិញ សំណើរពង្រាងច្បាប់អារ៉ាប់ -ប៉ាឡែស្ទីន អំពីបញ្ចប់ការទន្ទ្រានកាន់កាប់
របស់អ៊ីស្រាអ៊ែល ដែលនឹងបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.បនាពេល
ខាងមុខ។ តាមនោះ អាមេរិកកំពុងដាក់ចេញសំណើរថ្មី សម្រាប់ចាប់ផ្តើមដំណើរ
ការការទូត ដែលកំពុងកក់ស្ទេះនេះ។ តាមលោកអគ្គលេខាធិការ AL បណ្តារដ្ឋា
ភិបាលអឺរ៉ុប ក៏បានសម្តែងនូវការត្រៀមខ្លួនជាស្រេចអនុម័តបណ្តាសេចក្តីសម្រេច
ចិត្តថ្មីអំពីប៉ាឡែស្ទីនផងដែរ៕