សម្ព័ន្ធអារ៉ាប់ប្រកាសគោលជំហរស្ដីពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល

Chia sẻ
(VOVWORLD) - ការបញ្ចប់ការទន្ទ្រានកាន់កាប់ផ្នែកមួយចំនួន នៃទឹកដីអ៊ីស្រាអែលរបស់ប៉ាឡេស្ទីន គឺជាគោលដៅសំខាន់របស់ បណ្តាប្រទេសអារ៉ាប់ទាំងអស់ដោយគ្មាន "ករណីលើកលែង"។
សម្ព័ន្ធអារ៉ាប់ប្រកាសគោលជំហរស្ដីពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល - ảnh 1 អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit  (រូបថត៖ Al Jazeera)

នៅថ្ងៃទី ២២ ខែសីហា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានប្រកាសថា ទំនាក់ទំនងសន្តិភាព ប្រក្រតីភាព និងទូលំទូលាយ រវាងអ៊ីស្រាអែលនិងអារ៉ាប់អាចទទួលបាន ឲ្យតែប្រជាជនប៉ាឡេស្ទីនទទួលបានសេរីភាព និងឯករាជ្យភាព។ សេចក្តីប្រកាសរបស់ AL បានដកស្រង់ប្រសាសន៍របស់លោក Ahmed Aboul-Gheit ដោយបញ្ជាក់នូវបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីនគឺជាបញ្ហាស្រុះចិត្តគំនិតរបស់ប្រទេសអារ៉ាប់ទាំងអស់។ ទន្ទឹមនឹងនេះ លោកអះអាងថា ការបញ្ចប់ការទន្ទ្រានកាន់កាប់ផ្នែកមួយចំនួន នៃទឹកដីអ៊ីស្រាអែលរបស់ប៉ាឡេស្ទីន គឺជាគោលដៅសំខាន់របស់ បណ្តាប្រទេសអារ៉ាប់ទាំងអស់ដោយគ្មាន "ករណីលើកលែង"។ លោកបានសង្កត់ធ្ងន់ថា សន្តិភាពពិតប្រាកដយូរអង្វែងនិងទូលំទូលាយគឺជាជម្រើសយុទ្ធសាស្ត្រសម្រាប់បណ្តាប្រទេសអារ៉ាប់។

សេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ត្រូវបាននាំចេញ ប៉ុន្មានថ្ងៃបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមនិងអ៊ីស្រាអែលបានប្រកាសអំពីការធ្វើប្រក្រតីភាពទំនាក់ទំនងការទូតផងដែរ៕

ប្រតិកម្មទៅវិញ