សម្ព័ន្ធអារ៉ាប់ រៀបចំ​សន្និសីទអន្តរជាតិស្តីពីក្រុងហ្សេរុយសាឡឹម

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ៥ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអេហ្ស៊ីប និងជាតំណាងអចិន្ត្រៃយ៍នៃសម្ព័ន្ធអារ៉ាប់ (AL) លោក Diab Al-Louh បានឲ្យដឹងថា សម្ព័ន្ធអារ៉ាប់  នឹងរៀបចំសន្និសីទអន្តរជាតិស្តីពីទីក្រុងហ្សេរុយសាឡឹមនៅទីស្នាក់ការរបស់ខ្លួននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ហើយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នឹងអញ្ជើញចូលរួមសន្និសីទនេះ។

សម្ព័ន្ធអារ៉ាប់ រៀបចំ​សន្និសីទអន្តរជាតិស្តីពីក្រុងហ្សេរុយសាឡឹម - ảnh 1កម្លាំងសន្តិសុខអ៊ីស្រាអែលដើរល្បាតនៅតំបន់វិមានAl Aqsa ហ្សេរុយសាឡឹមខាងកើត។ (រូបថត៖AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ លោក Diab Al-Louh បានអះអាងថា ក្រសួងការបរទេសនិងអាណិកជនប៉ាឡេស្ទីន បានអញ្ជើញថ្នាក់ដឹកនាំនៃប្រទេសសមាជិក AL ក៏ដូចជាមន្ត្រី និងតំណាងអង្គការអន្តរជាតិមួយចំនួន មូលនិធិអារ៉ាប់ ទីភ្នាក់ងារអភិវឌ្ឍន៍អារ៉ាប់ អង្គការសង្គមស៊ីវិល និងបេសកកម្មការទូតនៃប្រទេសមួយចំនួន នៅទីក្រុងគែរបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សន្និសីទនេះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែកុម្ភៈ សំដៅបង្រួបបង្រួមគោលជំហររបស់ជនអារ៉ាប់ក្នុងការដោះស្រាយសកម្មភាពរបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងទីក្រុងហ្សេរុយសាឡឹម៕


ប្រតិកម្មទៅវិញ