ទីក្រុង Katsrin លំនៅដ្ឋានមួយរបស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប Golan។ (រូបថត៖ AFP/TTXVN) |
មុននោះ កាលពីថ្ងៃទី ២៦ ខែធ្នូ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្ពង់រាប Golan តាមនោះ កសាងតំបន់លំនៅដ្ឋានថ្មីចំនួន ២តំបន់ ដែលតំបន់នីមួយៗមានផ្ទះចំនួន ២,០០០ខ្នង។ លើសពីនេះទៅទៀត រដ្ឋាភិបាលអ៊ីស្រាអែល ក៏បានសម្រេចចិត្ត សាងសង់ផ្ទះថ្មីចំនួន ៧.៣០០ខ្នង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ នៅតំបន់ Katzrin និងក្រុមប្រឹក្សាតំបន់ Golan ។
អគ្គលេខាធិការ AL លោក Ahmed Aboul Gheit បានចាត់ទុកថា ផែនការរបស់អ៊ីស្រាអែលនេះ គឺរំលោភបំពានច្បាប់អន្តរជាតិ ដោយសារតែតំបន់ខ្ពង់រាប Golan ត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិថាជាទឹកដីរបស់ស៊ីរី។ លោក Aboul Gheit ក៏បានសង្កត់ធ្ងន់ថា ការដែលប្រទេសមួយចំនួនទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប Golan មិនអាចផ្លាស់ប្តូរការពិត ដែលថាតំបន់ Golan ជាទឹកដីទន្ទ្រានកាន់កាប់នោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី ២៧ ខែធ្នូ ប្រទេសស៊ីរីក៏បានថ្កោលទោសផែនការរបស់អ៊ីស្រាអែលផងដែរ ដោយបានសង្កត់ធ្ងន់ថា ប្រការនេះជា "ការឡើងជណ្តើរដ៏គ្រោះថ្នាក់ និងមិនធ្លាប់មានតាំងពីមុនមក"៕