សម្ព័ន្ធយុវជនវៀតណាមអុចធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហ៊ុង

Chia sẻ
(VOVworld)-ក្នុងក្របខ័ណ្ឌកម្មវិធីបោះជំរុំរដូវក្តៅ
វៀតណាមឆ្នាំ២០១៥ ក្រោមប្រធាន បទ “មោទន
ភាពវៀតណាម” នាព្រឹកថ្ងៃទី១៥កក្កដា

(VOVworld)-ស្ថិតក្នុងកម្មវិធីបោះជំរុំរដូវក្តៅវៀតណាមឆ្នាំ២០១៥ ក្រោមប្រធានបទ “មោទនភាពវៀតណាម” នាព្រឹកថ្ងៃទី១៥កក្កដា យុវជននិងនិស្សិតជាអណិកជន
វៀតណាមនៅឯបរទេសចំនួន១៦០នាក់មកពីប្រទេសចំនួន២១ បានមកអុចធូប
រំលឹកវិញ្ញាណក័្ខន្ធបណ្តាសេ្តចហ៊ុង នៅមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្ត្រវិហារហ៊ុង
នៅក្រុងViet Tri ខេត្ត Phu Tho ភាគខាងជើងវៀតណាម។ នៅទីនេះ ក្រុមយុវជន
យុវនារីវៀតណាមនៅឯបរទេស បានសម្តែងនូវអារម្មណ៍រំភើបចិត្ត រំលឹកវិញ្ញណក័្ខន្ធ បុព្វបុរសដែលមានគុណូបការៈកសាងនិងរក្សាប្រទេសជាតិ។ ទោះបីជានៅឆ្ងាយ
ពីមាតុប្រទេសក្តី ប៉ុន្តែជនវៀតណាមនៅឯបរទេស ជានិច្ចកាល ពង្រីកស្មារតីស្នេហា
ជាតិ ឆ្ពោះទៅប្រភពដើម។ ការដែលរៀបចំឲ្យអណិកជនវៀត ណាមត្រឡប់មកស្រុក
កំណើតលើកនេះ បានសរឲ្យឃើញនូវការ យកចិត្តទុកដាក់របស់បក្ស រដ្ឋវៀតណាម
ចំពោះជនវៀតណាមនៅឯបរទេស ព្រមទាំងអះអាងថា សហគមន៍ជនវៀតណាមនៅ
ឯបរទេសជាផ្នែកមួយមិនអាចផ្តាច់ចេញបានឡើយហើយជាប្រភពកម្លាំង និងជាស្ពាន
តភ្ជាប់ដ៏សែនសំ ខាន់របស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ