សម្ព័ន្ធមេធាវីវៀតណាមគប្បីលើកកំពស់កំរិតជំនាញដើម្បីដោះស្រាយជំលោះអន្តរជាតិ

Chia sẻ
(VOVworld) - សម្ព័ន្ធមេធាវីវៀតណាមត្រូវសហការយ៉ាង
ស្អិតរមួតជាមួយស្ថាប័នគ្រប់គ្របរដ្ឋនានា បន្តពង្រឹងនិង
សុក្រិតការចាត់តាំងពីមជ្ឈឹមដល់តំបន់ ផ្លាស់ប្ដូរថ្មី លើក
កំពស់គុណភាព នៃការធ្វើសកម្មភាព ជំរុញការងារ
បណ្ដុះបណ្ដាល អភិវឌ្ឍន៍ជួរមេធាវី។
(VOVworld) - មហាសន្និបាតតំណាងមេធាវីទូទាំងប្រទេសលើកទី២ អាណត្តិ២០១៤
-២០១៩ បានបើកនាព្រឹកថ្ងៃទី១៨ មេសានៅរដ្ឋធានីហាណូយរបស់វៀតណាម។ អញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានក្រើនរំលឹកឡើងវិញនូវខ្លឹមសារនៃសេចក្ដីសំរេចចិត្តលេខ៤៩របស់ការិយាល័យ
នយោបាយស្ដីពីយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌ដល់ឆ្នាំ២០២០សំដៅកសាងខឿន
យុត្តិធម៌ដ៏ស្អាតស្អំ រឹងមាំ ប្រជាធិបតេយ្យ បម្រើប្រជាជននិងមាតុប្រទេស។នេះគឺជា
រាល់ ការកំណត់ទិសដៅនិងមូលដ្ឋានគត្តិយុត្តដ៏សំខាន់ដើម្បីអភិវឌ្ឍន៍ការងារមេធា
វីនៅវៀតណាម។លោក Truong Tan Sang បានស្នើរថា៖
សម្ព័ន្ធមេធាវីវៀតណាមគប្បីលើកកំពស់កំរិតជំនាញដើម្បីដោះស្រាយជំលោះអន្តរជាតិ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងមតិបញ្ជាណែនាំនៅមហាសន្និបាត

“សម្ព័ន្ធមេធាវីវៀតណាមត្រូវសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នគ្រប់គ្របរដ្ឋនា
នា បន្តពង្រឹងនិងសុក្រិតការចាត់តាំងពីមជ្ឈឹមដល់តំបន់ ផ្លាស់ប្ដូរថ្មី លើកកំពស់
គុណភាព នៃការធ្វើសកម្មភាព ជំរុញការងារបណ្ដុះបណ្ដាល អភិវឌ្ឍន៍ជួរមេធាវី។
មេធាវីម្នាក់ៗ ត្រូវសកម្មហាត់ពត់លត់ដំសីលធម៌ការងារ គោរពច្បាប់ ខិតខំប្រឹង
ប្រែងសិក្សារៀន សូត្រ លើកកំពស់ឫទ្ធានុភាពនយោបាយ សមត្ថភាពជំនាញ
ប្រមូលផ្ដុំបទពិសោធន៍ពី ស្ថានភាពជាក់ស្ដែង សំដៅឆ្លើយតបតម្រូវការនៃ
ប្រទេសជាតិ និងមានសមត្ថភាពគ្រប់ គ្រាន់ដើម្បីចូលរួមអង្គការអន្តរជាតិនិង
ដោះស្រាយជំលោះអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ