![សម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំងនឹង IS បើកទូលាយការវាយប្រហារនៅស៊ីរី - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_09_28/maybaymy1.jpg) |
សម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំងនឹង IS បើកទូលាយការវាយប្រហារនៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា សម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិកបានបើក ទូលាយការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើពួកឧទ្ទាមជ្រុលនិយម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅស៊ីរី ក្នុងពេល យន្តហោះចំបាំងរបស់អង់គ្លេសបាន អនុវត្តភារកិច្ចវាយប្រហារជាលើកដំបូងរបស់ខ្លួនតម្រង់ទៅលើកំលាំង IS នៅអ៊ីរ៉ាក់។ បែលហ្ស៊ីកនិងដាណឺម៉ាកក៏បានអនុម័តលើផែនការរួមជាមួយបារាំងនិងហូឡង់ចូលរួម យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS នៅអ៊ីរ៉ាក់ ដើម្បីអាមេរិកប្រមូលផ្តុំទៅលើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹង IS នៅស៊ីរី។ ក្នុងពេលនោះ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រកាសថា៖ ប្រទេសនេះអាចដើតួនាទីយោធាក្នុងសម្ព័ន្ធភាពប្រយុទ្ធ ប្រឆាំងនឹង IS ក្នុងកាលៈទេសៈ Ankara កំពុងឆ្ពោះទៅទទួលបានតួនាទីនៅសមរភូមិ មុខនៃយុទ្ធនាការនេះ៕