សម្ព័ន្ធភាពបណ្ដាប្រទេសឥស្លាមសន្យាប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ វិច្ឆិកា សម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មរបស់បណ្ដា ប្រទេសឥស្លាមបានរៀបចំសន្និសីទកំពូលដំបូងនៅរដ្ឋធានី Riyadh របស់អារ៉ាប់ប៊ីសាអ៊ូឌីត ប៉ុន្មានថ្ងៃក្រោយពីការវាយប្រហារភេរវកម្មដ៏បង្ហូឈាមដែលបានធ្វើឲ្យមនុស្សចំនួន ៣០០ នាក់ត្រូវស្លាប់នៅអេហ្ស៊ីប។ 
សម្ព័ន្ធភាពបណ្ដាប្រទេសឥស្លាមសន្យាប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម   - ảnh 1 សម្ព័ន្ធភាពបណ្ដាប្រទេសឥស្លាមសន្យាប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម  

(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា សម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មរបស់បណ្ដា ប្រទេសឥស្លាមបានរៀបចំសន្និសីទកំពូលដំបូងនៅរដ្ឋធានី Riyadh របស់អារ៉ាប់ប៊ីសាអ៊ូឌីត ប៉ុន្មានថ្ងៃក្រោយពីការវាយប្រហារភេរវកម្មដ៏បង្ហូឈាមដែលបានធ្វើឲ្យមនុស្សចំនួន ៣០០ នាក់ត្រូវស្លាប់នៅអេហ្ស៊ីប។ ថ្លែងមតិនៅសន្និសីទ រាជបុត្រអារ៉ាប់ប៊ីសាអ៊ូឌីត Mohammed bin Salman បានលើកច្បាស់ថា៖ នាពេលកន្លងទៅ លទ្ធិភេរវកម្មបានរីករាលដាលនៅប្រទេសជា សមាជិកទាំងឡាយ ហើយការបង្កើតសម្ព័ន្ធភាពគឺសំដៅលុបបំបាត់លទ្ធិជ្រលនិយម។ ប្រទេសជាសមាជិកទាំង ៤០ នឹងសហប្រតិបត្តិការជាមួយគ្នាដើម្បីជួយឧបត្ថម្ភការខំប្រឹង ប្រែងខាងនយោបាយចារកម្មហិរញ្ញវត្ថុនិងយោធានៃប្រទេសសមាជិកទាំងអស់។ សន្និសីទ មានការចូលរួមរបស់តំណាងនៃប្រទេសចំនួន ៤០ លើកលែង កាតា ដោយសារ ភាពតានតឹង ការទូតជាមួយប្រទេសអារ៉ាប់ចំនួន ៤ ដែលក្នុងនោះ មានអារ៉ាប់ប៊ីសាអ៊ូឌីតដែរ៕ 

ប្រតិកម្មទៅវិញ