សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់

Chia sẻ
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាសមាជិកសភា
គណៈបក្ស Samopomoch បានសម្រេចចាកចេញពី
សម្ព័ន្ធភាពកាន់អំណាចនៅរដ្ឋសភាអ៊ុយក្រែន។​ដោយ
 ហេតុនេះ សម្ព័ន្ធភាពកាន់អំណាចក្រោមការដឹកនាំ
របស់ប្លុក Petr Poroshenko នៃប្រធានាធិបតីអ៊ុយក្រែន
 លោក Poroshenko បានបាត់បង់អាសនៈភាគច្រើន
នៅរដ្ឋសភានិងត្រូវបានរំសាយ។ 

សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់ - ảnh 1
សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាសមាជិកសភាគណៈបក្ស Samopomoch
បានសម្រេចចាកចេញពីសម្ព័ន្ធភាពកាន់អំណាចនៅរដ្ឋសភាអ៊ុយក្រែន។​ដោយ
 ហេតុនេះ សម្ព័ន្ធភាពកាន់អំណាចក្រោមការដឹកនាំរបស់ប្លុក Petr Poroshenko
 នៃប្រធានាធិបតីអ៊ុយក្រែន លោក Poroshenko បានបាត់បង់អាសនៈភាគច្រើន
នៅរដ្ឋសភានិងត្រូវបានរំសាយ។ ប្រធានគណៈបក្ស Samopomoch លោក Oleg
 Berezyuk បានពន្យល់សេក្តីសម្រេចនេះដោយសាររឿងអាស្រូវនៅរដ្ឋសភានា
ថ្ងៃ ទី ១៦ កុម្ភៈ កន្លងទៅ ក្នុងពេលសមាជិកសភានានាមិនអាចរំសាយរដ្ឋាភិបាល
 របស់នាយករដ្ឋមន្ត្រី Arseny Yasenyuk។ លោក Berezyuk បានឲ្យដឹងថា៖
ប្រជាជនអ៊ុយក្រែនមិនអាចយល់ព្រមការសមគំនិតជាមួយគ្នារវាងមជ្ឈដ្ឋាន
ថ្នាក់ ដឹកនាំប្រទេសជាតិនិងមជ្ឈដ្ឋានសេដ្ឋីសំដៅពង្រឹងនិងពង្រីកអំណាច
នៅរដ្ឋសភា ឡើយ។ ទង្វើនេះបានរំលោភលើចរិតលក្ខណៈស្របច្បាប់របស់
រដ្ឋាភិបាលអ៊ុយក្រែននិងយន្តការរដ្ឋដែលនាំមកនូវការរំសាយសម្ព័ន្ធភាពកាន់
អំណាច៕ 

ប្រតិកម្មទៅវិញ