ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន CT Group និងដៃគូអ៊ីស្រាអែលក្នុងពិធីបើក។ (រូបថត៖ Van Ung/TTXVN) |
ការិយាល័យតំណាងរបស់សម្ព័ន្ធក្រុមហ៊ុនមានឈ្មោះថា CT Group Israel ហើយមានទីតាំងនៅ H Tower មជ្ឈមណ្ឌលទីក្រុង Tel Aviv ដែលជាតំបន់ដ៏ល្បីឈ្មោះ ដោយបានប្រមូលផ្ដុំក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់របស់អ៊ីស្រាអែលជាច្រើន។ អញ្ជើញថ្លែងក្នុងពិធីបើក លោក Tran Kim Chung ប្រធាន CT Group បានឲ្យដឹងថាការបង្កើតការិយាល័យតំណាងនៅទីក្រុង Tel Aviv អ៊ីស្រាអែលគឺមានអត្ថន័យដ៏សំខាន់ ដោយអះអាងនូវយុទ្ធសាស្ត្ររបស់សម្ព័ន្ធក្រុមហ៊ុនអំពីការផ្លាស់ប្ដូរថ្មីទម្រង់វិនិយោគ ធ្វើការជីវកម្ម ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដើម្បីច្បាមជាប់និន្នាការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៃបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅលើពិភពលោក ហើយតភ្ជាប់សម្ព័ន្ធក្រុមហ៊ុនជាមួយអ៊ីស្រាអែល ដែលជាទីផ្សារមានប្រៀបខ្លាំង និងសក្តានុពលជាច្រើនអំពីនវានុវត្តភាព និងបច្ចេកវិទ្យាខ្ពស់។
នៅក្នុងពិធីបើកនេះក៏បានប្រព្រឹត្តិទៅ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាង CT Group ជាមួយដៃគូនានាផងដែរ៕