អ្នកវិទ្យាសាស្ត្ររបស់ Arcturus Therapeutics (សហរដ្ឋអាមេរិក) ស្រាវជ្រាវវ៉ាក់សាំងនៅក្នុងមន្ទីរពិសោធន៍ (រូបថត៖ Vingroup) |
ដោយមានសមត្ថភាពផលិតរហូតដល់ ២០០ លានដូស/ឆ្នាំ Vingroup គ្រោងនឹងផលិតវ៉ាក់សាំងជើងដំបូងនៅដើមឆ្នាំ ២០២២។ ក្រោមកិច្ចព្រមព្រៀងនេះ Arcturus នឹងផ្តល់អាជ្ញាប័ណ្ណផ្តាច់មុខនិងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ VinBiocare (ក្រុមហ៊ុនសមាជិករបស់ Vingroup) នឹងដំណើរការផលិតវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដែលមានឈ្មោះថា VBC-COV19-154។ វ៉ាក់សាំងនេះមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មីដែលមានគ្រោះថ្នាក់ដូចជា Delta (ឥណ្ឌា), Alpha (អង់គ្លេស), Beta (អាហ្វ្រិកខាងត្បូង), Gamma (ប្រេស៊ីល) ជាដើម។ ទន្ទឹមនឹងនោះ Arcturus បានផ្ទេរទៅឱ្យ VinBioCare ដំណើរការផលិតចាប់ពីដើមខែសីហាឆ្នាំ ២០២១។ VinBioCare ក៏ត្រូវបាន Arcturus ផ្តល់អាជ្ញាប័ណ្ណពី ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្សេងទៀតដូចជា ARCT-021 (១ ដូស) និងវ៉ាក់សាំងនាពេលអនាគតដើម្បីបម្រើការបង្ការជំងឺរាតត្បាតនៅវៀតណាម។ រោងចក្រផលិតវ៉ាក់សាំង VinBioCare នឹងមានទីតាំងស្ថិតនៅចង្កោមរោងចក្រផលិតគ្រឿងបន្លាសអេឡិចត្រូនិក VinSmart ក្នុងមណ្ឌលឧស្សាហកម្ម Hoa Lac (ទីក្រុងហាណូយ) ជាមួយនឹងទុនវិនិយោគសរុបជាង ២០០ លានដុល្លារអាមេរិក និងសមត្ថភាពផលិតចេញវ៉ាក់សាំងជាង ២០០ លានដូសក្នុងមួយឆ្នាំ។
នៅថ្ងៃដដែលក្រុមហ៊ុន Vingroup ក៏បានឲ្យដឹងថា ខ្លួនបានចរចាដោយជោគជ័យក្នុងការបញ្ជាទិញថ្នាំ Remdesivir ចំនួន ៥០០.០០០ ដប ដែលជាថ្នាំព្យាបាលជំងឺកូវីដ -១៩ ត្រូវបានភា្នក់ងារគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិក (FDA) ផ្តល់អាជ្ញាប័ណ្ណ។ ថ្នាំទាំងអស់នេះនឹងត្រូវបរិច្ចាគដល់ក្រសួងសុខាភិបាលក្នុងខែសីហាឆ្នាំ ២០២១ ដោយគោលបំណង រួមចំណែកពន្លឿនការជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ។ ដោយមានសមត្ថភាពកាត់បន្ថយរយៈពេលព្យាបាលនិងបង្កើនល្បឿននៃការជាសះស្បើយ ដល់អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ថ្នាំ Remdesivir ត្រូវបានប្រទេសចំនួន ៥០ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ជប៉ុន សិង្ហបុរី ឥណ្ឌា ... ដាក់ចូលក្នុងវិធីសាស្ត្រព្យាបាល ហើយជាថ្នាំឯកទេសឈានមុខគេនៅលើពិភពលោកដែលពិបាករកបាន៕