សម្ព័ន្ធ​ក្រុម​ហ៊ុន​ Tesa(​អាល្លឺម៉ង់​​) បើកការដ្ឋានសាងសង់រោងចក្រ​ថ្មី​នៅ​វៀតណាម​

Chia sẻ
(VOVWORLD) - ពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រ Tesa (ប្រទេសអាល្លឺម៉ង់) ទើបបានប្រព្រឹត្តិទៅនៅតំបន់ឧស្សាហកម្ម DEEP C ទីក្រុង Hai Phong។ 
សម្ព័ន្ធ​ក្រុម​ហ៊ុន​ Tesa(​អាល្លឺម៉ង់​​) បើកការដ្ឋានសាងសង់រោងចក្រ​ថ្មី​នៅ​វៀតណាម​ - ảnh 1តំបន់ឧស្សាហកម្ម DEEP C ទីក្រុង Hai Phong។ (រូបថត៖ Le Tien)

ដោយមានផ្ទៃដី ៧០.០០០ ម៉ែត្រ ការ៉ែ និងដើមទុនវិនិយោគសរុបចំនួន ៥៥ លានអឺរ៉ូ រោងចក្រថ្មីនៃសម្ព័ន្ធក្រុមហ៊ុន Tesa មានគោលបំណងចង់ពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅទ្វីបអាស៊ី។ការសាងសង់រោងចក្រនេះ ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដំណើរការផលិតកម្មនឹងចាប់ផ្តើមនៅត្រីមាសទី ១ ឆ្នាំ ២០២៤ ជាមួយនឹងគោលដៅផលិតស្កូតឧស្សាហកម្មចំនួន ៤០លាន ម៉ែត្រការ៉េ ក្នុងមួយឆ្នាំ។

ថ្លែងមតិនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រតាមទម្រង់អនឡាញ លោកបណ្ឌិត Norman Goldberg នាយកប្រតិបត្តិក្រុមហ៊ុន Tesa ពិភពលោក បានអះអាងថា៖ ការដាក់រោងចក្រថ្មីរបស់ Tesa នៅវៀតណាម បានគូសសញ្ញាពីព្រឹត្តិការណ៍ដ៏សំខាន់ៗមួយរបស់សម្ព័ន្ធក្រុមហ៊ុន Tesa នៅក្នុងទីផ្សារអាស៊ីដ៏មានសក្តានុពលនេះ។ តាមនោះ លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សម្ព័ន្ធក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ នៅក្នុងតំបន់ដ៏សំខាន់នេះ៕

ប្រតិកម្មទៅវិញ