នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបអគ្គនាយកនិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Marubeni (ជប៉ុន) លោក Kakinoki Mahumi។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បើទោះបីជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែមានការស្តារឡើងវិញជាវិជ្ជមាន។ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានជំរុញ ហើយតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ចត្រូវបានធានា។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ហេតុដូច្នេះ មានសហគ្រាសជប៉ុនកាន់តែច្រើនមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ហើយភាគច្រើនទទួលបានជោគជ័យ និងមានបំណងចង់ពង្រីកការវិនិយោគនៅវៀតណាម។
រីឯខ្លួនវិញ អគ្គនាយក លោក Kakinoki Mahumi បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Marubeni ចូលមកវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាមចាប់តាំងពីឆ្នាំ ១៩៩១មកហើយ។ រហូតមកដល់ពេលនេះ បានវិនិយោគប្រមាណ ៩០ ពាន់លានយ៉េន (ជាង ៥៩៣ លានដុល្លារអាមេរិក) នៅវៀតណាម បង្កើតការងារធ្វើសម្រាប់មនុស្ស ៧៥០០ នាក់។ Marubeni បានចាត់ទុកវៀតណាមជាទីផ្សារសំខាន់នៅអាស៊ី ហើយ សកម្មភាពរបស់ Marubeni ផ្តោតលើវិស័យដូចជា៖ ការនាំចេញនាំចូលទំនិញ; កសាងរោងចក្រថាមពលធ្យូងថ្ម ឧស្សាហកម្មកែច្នៃម្ហូបអាហារ និងវាយនភ័ណ្ឌ។ នាយកប្រតិបត្តិ Marubeni បានមានប្រសាសន៍ថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុននឹងបន្តវិនិយោគរាប់ពាន់លានដុល្លារអាមេរិកចូលក្នុងវិស័យដូចជា៖ ថាមពល ការកែច្នៃ នាំចេញទំនិញ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៕