ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះសម្ព័ន្ធក្រុមហ៊ុន Intel សម្រេចបានតម្លៃបា្រក់នាំចេញជាមធ្យមគឺ ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ (រូបថត៖ vtv.vn) |
ព័ត៌មានខាងលើត្រូវបានចែករំលែកនៅក្នុងវេទិកាធុរកិច្ចទីក្រុងហូជីមិញ - សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែសីហានៅទីក្រុងហូជីមិញ។ Intel Products Vietnam មិនទាន់បានបង្ហើបពីចំនួនទឹកប្រាក់វិនិយោគនៅក្នុងរយៈពេលខាងមុខនោះទេ ប៉ុន្តែយោងតាមគណកម្មាធិការគ្រប់គ្រងបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញបានឲ្យដឹងថាកញ្ចប់វិនិយោគជាង ១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលកន្លងទៅរបស់សម្ព័ន្ធក្រុមហ៊ុននេះ មិនទាន់សមស្របនឹងសក្កានុពលវិនិយោគឡើយ។ ដូច្នេះ ការបណ្ដាក់ទុនពង្រីកការវិនិយោគរបស់ Intel នាពេលខាងមុខគឺមានមូលដ្ឋានច្បាស់លាស់។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះសម្ព័ន្ធក្រុមហ៊ុន Intel សម្រេចបានតម្លៃបា្រក់នាំចេញជាមធ្យមគឺ ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ៕