(VOVworld) - នាថ្ងៃទី១៦ កញ្ញា នៅទីស្ដីការអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ
ទីក្រុង Houston រដ្ឋ Texas អាមេរិក អគ្គកុងស៊ុលវៀតណាមលោក Nguyen Van Hoa បានទទួលជួបសន្ទនាជាមួយអនុប្រធានទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាល
នៃបណ្ដាប្រទេសរបស់សម្ព័ន្ធក្រុមហ៊ុន ExxonMobil លោក Neal Goins។
|
Exxon Mobil ជាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នធំទិ៣លើពិភពលោក (រូបថត៖foxbusiness.com) |
នៅជំនួបនេះ លោក Nguyen Van Hoa បានវាយតំលៃខ្ពស់ចំពោះបណ្ដាគម្រោងវិនិ
យោគរបស់ ExxonMobil ក៏ដូចជាសកម្មភាពសប្បុរសធម៌ មនុស្សធម៌នានាដែល
សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នធំទី៣លើពិភពលោកនេះ បាននិងកំពុងលាតត្រដាង
អនុវត្តនៅវៀតណាមក្នុងរយៈពេលកន្លងទៅ។លោក Nguyen Van Hoa មានគោល
បំណងថា ExxonMobil នឹងបន្តពង្រីកសកម្មភាពសហប្រតិបតិ្តការនិងវិនិយោគនៅ
វៀតណាមថែមទៀត។
រីឯខ្លួនវិញ លោក Neal Goins បានសំដែងក្ដីសប្បាយរីករាយដោយការដែលសម្ព័ន្ធ
ក្រុមហ៊ុន ExxonMobil ជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមក្នុងវិស័យប្រេង
ឧស្ម័ន ព្រមទាំងសន្យាថានាពេលខាងមុខសម្ព័ន្ធក្រុមហ៊ុននេះ នឹងបន្តសហការ
យ៉ាងស្អិតរមួតជាមួយបណ្ដាក្រសួង ស្ថាប័នទាក់ទិននានានៅវៀតណាមដើម្បី
អនុវត្តរាល់គម្រោងការណ៍ ដែលភាគីទាំង២បានចុះហត្ថលេខា៕