សម្ពោធផ្ទាំងរូបភាពអបអរសារទរព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៦ ខែមករា គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ បានប្រកាសផ្ទាំងរូបភាពសិល្បៈជាផ្លូវការដើម្បីអបអរសារទរព្រឹត្តិការណ៍កីឡាដ៏ធំៗនេះ ហើយក្នុងនោះរួមមានផ្ទាំងគំនូររបស់អ្នកនិពន្ធរឿងគំនូរ វិចិត្រករ និងសិល្បករសរសេរអក្សរផ្ចង់ និងអ្នកថតរូបមកពីប្រទេសជប៉ុននិងប្រទេសដទៃទៀតផងដែរ។
សម្ពោធផ្ទាំងរូបភាពអបអរសារទរព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ - ảnh 1 សម្ពោធផ្ទាំងរូបភាពអបអរសារទរព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (រូបថត៖ Tokyo2020)

សារមន្ទីរសិល្បៈសហសម័យតូក្យូនឹងរៀបចំពិព័រណ៍ស្នាដៃដើមចាប់ពីថ្ងៃទី ៧ ខែមករាដល់ថ្ងៃទី ១៦ ខែកុម្ភៈ។ គួរបញ្ជាក់ថាបើយោងតាមផែន ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា បន្ទាប់មកគឺរៀបចំមហោស្រពកីឡាជនពិការប៉ារ៉ាឡាំពិកតូក្យូឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញាផងដែរ ៕

ប្រតិកម្មទៅវិញ