|
សម្ពោធន៍វិមានរំលឹកវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ |
(VOV)_នាព្រឹកថ្ងៃទី២៧ តុលា នៅរាជធានីភ្នំពេញ បានប្រារព្វឡើងពិធីបើក
សម្ពោធន៍វិមានរំលឹកវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ ក្រោយ
រយៈពេលជួសជុល។
ថ្លែងមតិនៅទីនេះ វរសេនីយ៍ឯក Nguyen Anh Dung បានសម្ដែងនូវការដឹងគុណ
ចំពោះព្រះមហាក្សត្រ រដ្ឋ រដ្ឋាភិបាល គណបក្សប្រជាជន និងប្រជាជនកម្ពុជាបានគាំទ្រ
ជួយឧបត្ថម្ភវៀតណាមក្នុងរយៈពេលកន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា៖ វិមានរំលឹក
វិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមជានិមិត្តសញ្ញាមិត្តភាពរបស់ប្រជាជននៃប្រទេស
ទាំងពីរ និងជានិមិត្តសញ្ញា ដើម្បីជំនាន់វ័យក្មេងបន្តពូនជ្រុំ ជំរុញទំនាក់ទំនងសាមគ្គី
ភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕