សម្ពោធគម្រោងទីកន្លែងសក្ការៈបូជានិងរក្សាទុកអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តប៉ៃលិន កម្ពុជា

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៣១ មករា នៅខេត្តប៉ៃលិន ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅពិធីសម្ពោធគម្រោងទីធ្វើសក្កាៈបូជានិងរក្សាទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។

សម្ពោធគម្រោងទីកន្លែងសក្ការៈបូជានិងរក្សាទុកអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តប៉ៃលិន កម្ពុជា - ảnh 1គណៈប្រតិភូធ្វើពិធីកាត់ខ្សែបូសម្ពោធគម្រោងទីកន្លែងសក្ការៈបូជានិងរក្សាទុកអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តប៉ៃលិន កម្ពុជា។
(រូបថត៖ TTXVN)

គម្រោងនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ហើយត្រូវបានសម្រេចបន្ទាប់ពីការសាងសង់ជាងមួយខែ។ គម្រោងនេះមានសំណង់ស្នូល ដូចជា៖ ផ្ទះសម្រាប់រក្សាទុកអដ្ឋិធាតុយុទ្ធជនពលី ទីធ្លាសម្រាប់ដាំផ្កា និងដើមឈើតាំងលម្អ ដែលមានការចំណាយសរុបប្រមាណ ១៨,០០០ ដុល្លារអាមេរិក ឧបត្ថម្ភដោយក្រុមហ៊ុន Metfone ចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍កងទ័ព (Viettel) ក្រុមហ៊ុន eMoney និងក្រុមហ៊ុន GIS Cambodia ក្រុមហ៊ុនសមាជិករបស់ Viettel។

ថ្លែងក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវពលីកម្មដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកមេបញ្ជាការ ឯក សំអូន បានសង្កត់ធ្ងន់ថា កម្ពុជាមានភារកិច្ចរួមជាមួយវៀតណាម ស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីនាំយកយុទ្ធជនស្ម័គ្រចិត្តទាំងនោះវិលត្រឡប់មកជាមួយគ្រួសារនិងមាតុភូមិ៕

ប្រតិកម្មទៅវិញ