សមត្ថភាពធ្វើតេស្តជម្ងឺ Covid-19 របស់វៀតណាមកំពុងត្រូវបានលើកកំពស់

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ន សមត្ថភាពធ្វើតេស្ត Covid-19 របស់ប្រទេសទាំងមូល សម្រេចបានចំនួន៣១ពាន់សំណាកក្នុងមួយថ្ងៃ ហើយនឹងបន្តត្រូវបានលើក កំពស់នាពេលខាងមុខ។ 
សមត្ថភាពធ្វើតេស្តជម្ងឺ Covid-19 របស់វៀតណាមកំពុងត្រូវបានលើកកំពស់ - ảnh 1នាបច្ចុប្បន្ន សមត្ថភាពធ្វើតេស្ត Covid-19 របស់ប្រទេសទាំងមូល សម្រេចបានចំនួន៣១ពាន់សំណាកក្នុងមួយថ្ងៃ។ (រូបថត៖ VOV) 

រដ្ឋមន្រ្តីស្ដីទីនៃក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long កាលពីរសៀលថ្ងៃទី៣០ កក្កដា បានឲ្យដឹងថា ក្រសួងសុខាភិបាល បានដាក់ចេញផែនការតាមការបញ្ជាដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលស្ដីពីការធ្វើតេស្តសម្រាប់ពលរដ្ឋដែលវិលត្រឡប់ពី Da Nang មក ខេត្តក្រុងផ្សេងៗវិញ។

នាបច្ចុប្បន្ន សមត្ថភាពធ្វើតេស្ត Covid-19 របស់ប្រទេសទាំងមូល សម្រេចបានចំនួន៣១ពាន់សំណាកក្នុងមួយថ្ងៃ ហើយនឹងបន្តត្រូវបានលើក កំពស់នាពេលខាងមុខ។ ក្រសួងសុខាភិបាលក៏បានចាត់បញ្ជូនអង្គភាព ផ្សេងៗទៀតមកជួយឧបត្ថម្ភដល់ទីក្រុង Da Nang ដើម្បីលើកកំពស់សមត្ថ ភាពធ្វើតេសត្តក្នុងទីក្រុងឲ្យឡើងដល់ទៅ៧ពាន់សំណាកក្នុងមួយថ្ងៃ។ លោក រដ្ឋមន្រ្តីស្ដីទី Nguyen Thanh Long បានសង្កត់ធ្ងន់ថា៖

“មន្ទីរពេទ្យ Bach Mai បានចាត់បញ្ជូនក្រុមធ្វើតេសត្តទៅបង្កើតបន្ទប់ ពិសោធន៍ចំនួន២នៅមន្ទីរពេទ្យទូទៅ Da Nang និងមន្ទីរពេទ្យសួត Da Nang។ មន្ទីរពេទ្យ Pasteur ទីក្រុងហូជីមិញ មន្ទីរពេទ្យរបស់ក្រសួងនគរ បាល និងក្រសួងការពារប្រទេសក៏បានជួយ Da Nang បង្កើតបន្ទប់ ពិសោធន៍ថ្មីផងដែរ។ ហេតុដូច្នេះសមត្ថភាពធ្វើតេស្តរបស់ទីក្រុង Da Nang ត្រូវ បានលើកកំពស់ច្រើនណាស់”៕

ប្រតិកម្មទៅវិញ