សម្តេចតេជោហ៊ុនសែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាជាថ្មីម្តងទៀត

Chia sẻ

(VOVWORLD) - ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិ៥ឆ្នាំ បន្ទាប់ពីគណបក្សប្រជាជន (CPP) ទទួលបានជ័យជម្នះលើសលប់ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ខែកក្កដាកន្លងទៅ។

សម្តេចតេជោហ៊ុនសែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាជាថ្មីម្តងទៀត - ảnh 1 ព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស្នើសុំពីគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះអាសនៈទាំងស្រុងនៅក្នុងសភាក្នុងការបោះឆ្នោតកន្លងទៅ។ នេះជាលើកដំបូងហើយដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំងអស់នៅក្នុងសភាចាប់តាំងពីការបោះឆ្នោតសភាគាំពារដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ដែលបើកឱកាសថ្មីឱ្យគណបក្សប្រជាជនកម្ពុជាមានសិទ្ធិសម្រេច លើបញ្ហាសំខាន់របស់ប្រទេសជាតិ ក្នុងអាណត្តិ៥ឆ្នាំបន្តទៀត៕

ប្រតិកម្មទៅវិញ