|
ប្រធានស្តីទីគណៈបក្ស CNRP លោក គឹម សុខា (IMAGE: VNA) |
(VOVworld) – សមាជិសភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ចំនួន ៥ រូប ត្រូវបានតុលាការរាជធានីភ្នំពេញ ចោទប្រកាន់រៀបចំការធ្វើបាតុកម្មអំពើហឹង្សា
នាថ្ងៃទី ១៥ កក្កដា កន្លងមក។ នាបច្ចុប្បន្ន បណ្ដាមុខសញ្ញាពោលខាងលើកំពុង
ជាប់ឃុំខ្លួននៅពន្ធនាគារព្រៃសជាយរាជធានី ភ្នំ ពេញ។ ក្នុងករណីត្រូវបានកាត់
ទោស បណ្ដាសមាជិកសភានេះត្រូវជាប់ពន្ធនាគារយ៉ាងតិច ២០ ឆ្នាំ។ ក្នុង
សន្និសីទកាសែត នាថ្ងៃទី ១៦ កក្កដា ប្រធានស្តីទីគណៈបក្ស CNRP លោក
គឹម សុខា បានព្រមានថា៖ CNRP នឹងដំណើរការធ្វើបាតុកម្ម ក្នុងករណី បណ្ដាសមាជិកសភានេះមិនត្រូវបានដោះលែងដោយគ្មានលក្ខ័ណ្ឌ។ នាថ្ងៃ
ដ៏ដែល មន្ត្រីជាច្រើននាក់របស់រាជរដ្ឋាភិបាលកម្ពុជាបានមានកិច្ចប្រជុំជាមួយ
ឯកអគ្គរដ្ឋទូតតំណាងការទូតចំនួន ២០ រូប ប្រចាំនៅ រដ្ឋធានី ភ្នំ ពេញ ដើម្បី
ជូនដំណឹងអំពីការបញ្ឈប់រាល់សកម្មភាពបាតុកម្មខុសច្បាប់ ដែលត្រូវបាន
រៀបចំឡើងដោយ CNRP ព្រមទាំង អះអាងថា៖ ការចាប់ឃុំខ្លួនសមាជិក
សភារបស់ CNRP ចំនួន ៥ រូបពោលខាងលើគឺសំដៅប្រតិបត្តិច្បាប់របស់
កម្ពុជា ដើម្បីស្ថិរភាពស្ថានភាពសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម៕