(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅAzerbaijanនាថ្ងៃទី១៥ តុលា
លោក Le Hong Anh សមាជិកអចិន្ត្រៃគណៈលេខានិងគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុ
នីស្តវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quba ប្រទេសនេះ។
|
លោក Le Hong Anh ជូនអំណោយអនុស្សាវរីយ៍សំរាប់សហគមន៍ជនវៀតណាមនៅ Azerbaijan |
នាយប់ថ្ងៃដដែល គណៈប្រតិភូវៀតណាម បានមានជំនួបធ្វើការជាមួយសហគមន៍
ជនវៀតណាមនៅ Azerbaijan។នៅទីនេះ លោក Le Hong Anh បានសាកសួរសុខទុក
អំពីជីវភាពរស់នៅ ការងារប្រកបរបររកស៊ីរបស់ជនរួមជាតិ ព្រមទាំងជូនដំណឹង
អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមនាបច្ចុប្បន្ន និងលើកទឹកចិត្ត
ជនរួមជាតិរៀនសូត្រ ធ្វើពលកម្ម និងអនុវត្តល្អច្បាប់នៅប្រទេសសាម៉ី៕