សមាជិកសភាវាយតម្លៃខ្ពស់ចំពោះរបៀបវារៈនៃសម័យប្រជុំលើកទី៨

Chia sẻ
(VOVWORLD) - នៅសម័យប្រជុំលើកទី៨ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ ខែតុលា នៅ រដ្ឋធានីហាណូយ រដ្ឋសភាវៀតណាមនឹងពិភាក្សាអំពីដំណោះស្រាយសំខាន់ៗ ដើម្បីចេញសេចក្ដីសម្រេចអោយបានត្រឹមត្រូវនិងទាន់ពេលវេលាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងការងារកសាងច្បាប់។

លោកស្រី Mai Thi Anh Tuyet សមាជិកសភាមណ្ឌល An Giang បានចាត់ទុកថា៖

        “នៅសម័យប្រជុំលើកនេះ រដ្ឋាភិបាលនឹងដាក់ជូនខ្លឹមសារជាច្រើនដើម្បី អោយយើងខ្ញុំស្រាវជ្រាវ ផ្ដល់មតិយ៉ាងទៀងត្រង់។ រាល់ខ្លឹមសារនោះក្រោយពី បានអនុម័ត នឹងជាផែនការ ដំណោះស្រាយ និងច្រករបៀងគតិយុត្តដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចវៀតណាមនាពេលខាងមុខ”។

        ចំណែកឯ សមាជិកសភាលោក Nguyen Ngoc Phuong នៅមណ្ឌល Quang Binh បានវាយតម្លៃខ្ពស់ចំពោះបញ្ហានានាដែលត្រូវបានរដ្ឋសភាយក មកសួរដេញដោលនៅសម័យប្រជុំលើកនេះ។ លោកបានថ្លែងថា៖

        “ការសួរដេញដោលនិងការឆ្លើយសំណួរ ជាខ្លឹមសារដែលអ្នកបោះឆ្នោតនិង ប្រជាជនទូទាំងប្រទេសយកចិត្តទុកដាក់យ៉ាងខ្លាំង។ នេះជាបញ្ហាក្ដៅគគុក ដែល ទាក់ទិនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាបច្ចុប្បន្ន រដ្ឋសភាបានផ្ញើរទៅកាន់ សមាជិកសភានូវសំណូមពរសួរដេញដោលរដ្ឋមន្រ្តីណា ហើយសួរពីខ្លឹមសារអ្វីៗ ដើម្បីអោយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភារៀបចំពេលវេលានិងមុខសញ្ញាចូលរួមការសួរដេញដោលលើកនេះ”៕

ប្រតិកម្មទៅវិញ