សមាជិកសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២

Chia sẻ
(VOV World)_សមត្ថកិច្ច ប្រើប្រាស់ដី តំលៃដី យន្តការ 
សងវិញ​​ការប្រមូលផ្តុំដី ជាបណ្ដាបញ្ហាស្នូលដែលត្រូវ 
បាន សមាជិកសភា វៀតណាម​យកចិត្តទុកដាក់ពិភាក្សា  
តាមក្រុម នារសៀលថ្ងៃទី ៦ វិច្ឆិកា។ បណ្ដាដំណាងបាន 
ស្រុះចិត្ត គំនិតថា៖ ដីធ្លីជាកម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋ​ដំណាងជាអ្នកម្ជាស់កម្មសិទ្ធិ។

        (VOV World)_សមត្ថកិច្ច ប្រើប្រាស់ដី តំលៃដី យន្តការសងវិញ​​ការប្រមូលផ្តុំដី  ជាបណ្ដាបញ្ហាស្នូលដែលត្រូវបាន សមាជិកសភា វៀតណាម​យកចិត្តទុកដាក់ពិ
ភាក្សា  តាមក្រុម នារសៀលថ្ងៃទី ៦ វិច្ឆិកា។ បណ្ដាដំណាងបានស្រុះចិត្តគំនិតថា៖  ដីធ្លីជាកម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋ​ដំណាងជាអ្នកម្ជាស់កម្មសិទ្ធិ។ ក្របខ័ណ្ឌតំលៃ តារាងតំលៃត្រូវបានកែសម្រួលយ់ាងសកម្ម សមស្របជាមួយប្រ
ភេទដីនិមួយៗ ​មុខសញ្ញាប្រើប្រាស់ ​…​ជាដើម។ ​តាមលោក Le Viet Truong សមា
ជិកសភា មណ្ឌល​ An Giang បានអះអាងថា៖ ការកំណត់អំពីការសង់វិញនូវ​ការប្រ
មូលផ្តុំដី ​របស់​រដ្ឋត្រូវធានាចរិតលក្ខណះប្រជាធិបតេយ្យ បើកចំហរ តម្លារភាព និង​
ស្រប​ច្បាប់៖
          “ តាមខ្ញុំថា៖ យើង​ប្រមូលផ្តុំ ដីរបស់ជនមួយនាក់ ដែលត្រូវ បានរដ្ឋប្រគល់ជូន
ដី ​ ដើម្បីបំរើគោលដៅការពារប្រទេស សន្តិសុខ ឬ ដើម្បីគោលដៅសាធារណះ នោះ ​ យើងក៏ត្រូវសង់ដី អោយគេឡើងវិញ។ មានន័យថា៖ យើងត្រូវសង់ដីអោយគេ ជាមួយ តំលៃស្មើនឹងផ្ទៃដីចាស់ មានលក្ខណះប្រហាក់ប្រហែលគ្រប់គ្រាន់ និងក្នុងករណីគេ
មិនយល់ព្រម គឺទើបប្តូរទៅជា វិធានការសង់វិងជាទឹកប្រាក់។”

សមាជិកសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ - ảnh 1
បណ្ដាសមាជិកសភាវៀតណាមបានពិភាក្សា តាមក្រុម(internet)

          មុននោះ នាពេលព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិកសភាពិភាក្សា តាម​ក្រុមអំពី
 សេចក្ដី ព្រាង ធ្វើ់វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ពង្រាងសេចក្ដីសម្រេចចិត្ត  អំពីការស្ទង់មតិប្រជាជនអំពី សេចក្ដីព្រាង ធ្វើ់វិសោធនកម្ម រដ្ឋ​ធម្មនុញ្ញ ឆ្នាំ ១៩៩២ ។​​

          បើប្រៀបនឹងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ពង្រាង រដ្ឋធម្មនុញ្ញ ធ្វើវិសោធន​កម្មលើកនេះ
បាន  កែសម្រួល លើខ្លឹមសារចំនួន៩ ដូចជា៖ បន្តអះអាងនិងធ្វើច្បាស់លាស់​តួនាទី 
ការទទួល ខុសត្រូវរបស់ថ្នាក់ដឹកនាំបក្ស ចំពោះរដ្ឋ និងសង្គម បង្ហាញជ្រាល ជ្រៅជាង ទៀត ទស្សន ការពារនិងគោរពសិទ្ធមនុស្ស…ល។ លោក ​Tran Minh Dieu សមាជិក
មណ្ឌល Quang Binh (ភាគ​កណ្ដា​ល​វៀត​ណាម)​បាន​អោយដឹងថា៖

          “ សិទ្ធិអំណាចរដ្ឋ ចំណុះទៅលើប្រជាជន ជាបញ្ហាមួយ ក្នុងចំណោម​បញ្ហា​សំ
ខាន់។ បញ្ហានេះត្រូវបានកម្មវិធីនយោបាយ និងសេចក្ដីសម្រេចចិត្តរបស់​បក្ស កំណត់
ថា៖​ជាសតិអារម្មណ៍សំខាន់ និងពេញមួយរយះកាល​ធ្វើ​វិសោធ​ន​កម្ម ​រដ្ឋធម្មនុញ្ញ ឆ្នាំ​
១៩៩២។ ប្រជាជនប្រើប្រាស់សិទ្ធអំណាចរដ្ឋ តាមរយះ​រដ្ឋ​សភា​ ក្រុមប្រឹក្សារប្រជាជន  ជាបណ្ដាស្ថាប័នដំណាងអោយស្មារតី គោល​បំណងរបស់ប្រជាជន ដោយប្រជាជនបោះ ឆ្នោតដោយផ្ទាល់ និងទទួលខុសត្រូវ​ចំពោះប្រជាជន៕”

ប្រតិកម្មទៅវិញ