សមាគមអង្គភាពអាជីវកម្មវៀតណាមត្រូវបន្តលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងកាលៈទេសៈសមាហរណកម្មយ៉ាងស៊ីជំរៅ

Chia sẻ

(VOVworld) - សមាគមអង្គភាពអាជីវកម្មវៀតណាមត្រូវបន្តលើកកំពស់សមត្ថ

ភាពប្រកួតប្រជែងក្នុងកាលៈទេសៈសមាហរណកម្មយ៉ាងស៊ីជំរៅ។នេះគឺជា

សំណើររបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅជំនួបប្រាស្រ័យ

ជាមួយអាជីវករគំរូចំនួន១០០នាក់ ជាតំណាងឲ្យអង្គភាពអាជីវកម្មដោយទ្រង់

ទ្រាយតូចនិងមធ្យមជាង៥០០ពាន់របស់វៀតណាម នារសៀលថ្ងៃទី៥ កុម្ភៈ។

សមាគមអង្គភាពអាជីវកម្មវៀតណាមត្រូវបន្តលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងកាលៈទេសៈសមាហរណកម្មយ៉ាងស៊ីជំរៅ - ảnh 1
សមាគមអង្គភាពអាជីវកម្មវៀតណាមត្រូវបន្តលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងកាលៈទេសៈសមាហរណកម្មយ៉ាងស៊ីជំរៅ (Image: baodientu.chinhphu.vn)

(VOVworld) - សមាគមអង្គភាពអាជីវកម្មវៀតណាមត្រូវបន្តលើកកំពស់សមត្ថ

ភាពប្រកួតប្រជែងក្នុងកាលៈទេសៈសមាហរណកម្មយ៉ាងស៊ីជំរៅ។នេះគឺជា

សំណើររបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅជំនួបប្រាស្រ័យ

ជាមួយអាជីវករគំរូចំនួន១០០នាក់ ជាតំណាងឲ្យអង្គភាពអាជីវកម្មដោយទ្រង់

ទ្រាយតូចនិងមធ្យមជាង៥០០ពាន់របស់វៀតណាម នារសៀលថ្ងៃទី៥ កុម្ភៈ។

លោក Truong Tan Sang បានស្នើរឲ្យអាជីវករ អង្គភាពអាជីវកម្មទាំងអស់ត្រូវ

ម្ចាស់ការ ឆ្នៃប្រឌិតក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្ម។ទន្ទឹមនឹងនោះ ត្រូវ

សិក្សារៀនសូត្រដោយឥតឈប់ឈរ លើកកំពស់កំរិតនិងសមត្ថភាពរបស់ជួរ

កម្មាភិបាលនិងអាជីវករ សំដៅឆ្លើយតបនឹងការអភិវឌ្ឍន៍និងនិន្នាការនៃដំណើរ

ការសមាហរណកម្ម។ចំពោះសមាគមអង្គភាពអាជីវកម្មដោយទ្រង់ទ្រាយតូចនិង

មធ្យមវៀតណាម លោក Truong Tan Sang បានស្នើរឲ្យសមាគមបន្តជំរុញខ្លាំង

ការងារអភិវឌ្ឍន៍បណ្ដាញរបស់សមាគមទៅដល់តំបន់ទាំងឡាយនៅទូទាំង

ប្រទេស ណែនាំឲ្យអង្គភាពអាជីវកម្មនានាអនុវត្តល្អគោលនយោបាយនិងច្បាប់

របស់រដ្ឋ។ព្រមទាំង សមាគមត្រូវសកម្មចូលរួមក្នុងសកម្មភាពកិច្ចការបរទេស

ប្រជាជន ឆ្លៀតប្រើប្រាស់ការជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិនានាក្នុងវិស័យ

បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ពន្លឿនពាណិជ្ជកម្ម ផ្ទេរប្ដូរបច្ចេកវិទ្យា

ជាដើម ដើម្បីការអភិវឌ្ឍន៍របស់ប្លុកអង្គភាពអាជីវកម្មដោយទ្រង់ទ្រាយតូចនិង

មធ្យមវៀតណាមនិងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕


ប្រតិកម្មទៅវិញ