សមាគមរបរនេសាទវៀតណាមរួមដំណើរជាមួយអ្នកនេសាទ ដើម្បីដកកាតលឿង របស់ EC ក្នុងពេលឆាប់ៗ

Chia sẻ
(VOVWORLD) - លោកអនុរដ្ឋមន្ត្រី Phung Duc Tien ក៏បានស្នើឱ្យសមាគមរបរនេសាទវៀត ណាម ជំរុញខ្លាំងការឃោសនាដល់អ្នកនេសាទដើម្បីលើកកំពស់ការយល់ដឹងអំពីការ សន្យានានា រួមដំណើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឆាប់បានដក "កាតលឿង" សម្រាប់សកម្មភាពនេសាទដោយខុសច្បាប់ មិនរាយការណ៍ គ្មានការគ្រប់គ្រង (IUU) របស់គណៈកម្មការអឺរ៉ុប (EC)។
សមាគមរបរនេសាទវៀតណាមរួមដំណើរជាមួយអ្នកនេសាទ ដើម្បីដកកាតលឿង របស់ EC ក្នុងពេលឆាប់ៗ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien ថ្លែងនៅមហាសន្និបាត។ (រូបថត៖ Huong Giang/VOV)
កាលពីថ្ងៃទី២៨ ខែធ្នូ នៅទីក្រុងហាណូយ ថ្លែងនៅមហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី៥ នៃសមាគមរបរនេសាទវៀតណាមអាណត្តិ ២០២២-២០២៧ អនុ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បាន ស្នើថា ក្នុងអាណត្តិទី៥ សមាគមរបរនេសាទ វៀតណាមគួរតែយកចិត្តទុកដាក់ពិសេស និងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការបង្រួបបង្រួម តភ្ជាប់អាជីវកម្ម សហគមន៍អ្នក នេសាទ អ្នកធ្វើវារីវប្បកម្ម អ្នកវិទ្យាសាស្ត្រ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់; ផ្លាស់ប្ដូរថ្មី សកម្មភាពរបស់សមាគម បន្តរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃរបរ នេសាទវៀតណាម ធ្វើសមាហរណកម្មជាមួយតំបន់ និងពិភពលោកក្នុងបរិបទ និង លក្ខខណ្ឌថ្មី។
លោកអនុរដ្ឋមន្ត្រី Phung Duc Tien ក៏បានស្នើឱ្យសមាគមរបរនេសាទវៀត ណាម ជំរុញខ្លាំងការឃោសនាដល់អ្នកនេសាទដើម្បីលើកកំពស់ការយល់ដឹងអំពីការ សន្យានានា រួមដំណើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឆាប់បានដក "កាតលឿង" សម្រាប់សកម្មភាពនេសាទដោយខុសច្បាប់ មិនរាយការណ៍ គ្មានការគ្រប់គ្រង (IUU) របស់គណៈកម្មការអឺរ៉ុប (EC); ចូលរួមកសាងពាណិជ្ជសញ្ញាផលិតផលជលផល សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម រក្សាស្ថិរភាព និងពង្រីកទីផ្សារប្រើប្រាស់; រៀបចំ បណ្តាញផ្គត់ផ្គង់ព័ត៌មានទីផ្សារសម្រាប់សហគមន៍អាជីវកម្មនិងអ្នកនេសាទ៕

ប្រតិកម្មទៅវិញ