|
សមាគមពុទ្ធសាសនា Hoa Hao ចេញសារអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត (vietnamplus.vn) |
Vovworld-ចំពោះមុខការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 និងបញ្ជូននាវាអមការពារជាច្រើនរំលោភដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់
រាបបាតសមុទ្ររបស់វៀតណាម ដោយមិនអើពើរដល់ច្បាប់អន្តរជាតិ នាថ្ងៃទី២២
ឧសភា សន្និបាតដំណាងពុទ្ធសាសនិក Hoa Hao លើកទី៤បានចេញសារស្ដីពី
អធិបតេយ្យភាពនៅសមុទ្រខាងកើត។
សារបានលើកច្បាស់ថា ជាមួយស្មារតីស្នេហាសន្តិភាព ប៉ុន្តែប្តេជ្ញារក្សាអធិបតេយ្យភាពពិសិទ្ធិនៃមាតុប្រទេស សន្និបាតដំណាងពុទ្ធសាសនិក Hoa Hao លើកទី៤ផ្ញើរសារប្រឆាំងជំទាស់អំពើររបស់ចិនដែលបានរំលោភលើដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ហើយសំណូមពរចិនគោរព
ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីវៀតណាម ដកស្ថានីយ៍ខួងនិងនាវា
មធ្យោបាយទាំងអស់ចេញពីដំបន់សមុទ្ររបស់វៀតណាម។ ពុទ្ធសាសនិក Hoa Hao
ទាំងមូលគាំទ្រគោលជំហរនិងទស្សនៈរបស់រដ្ឋាភិបាល ប្តេជ្ញាការពារអធិបតេយ្យ
ភាពស្វិតស្វាញអនុវត្តគោលមាគ៌ាការទូតនិងជំនួបសន្ទនាសន្តិភាព៕