សមាគមនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៩ |
អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំនៅវៀតណាម លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា រួមទាំងតំណាងមកពីអង្គភាពស្ថាប័នវៀតណាមនានា លោកគ្រូអ្នកគ្រូនិងនិស្សិតជាង ២០០ នាក់ដែលកំពុងសិក្សានៅទីក្រុងហាណូយផងដែរ។ អញ្ជើញថ្លែងមតិនៅឯពិធីនេះ លោក ប្រាក់ងួនហុង និងលោក Vu Mao បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់សមាគមនិស្សិតកម្ពុជានៅវៀតណាមនិងមជ្ឈមណ្ឌលនិស្សិតអន្តរជាតិ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារបស់បងប្អូននិស្សិតក្នុងរយៈពេលកន្លងមក។ ពិធីនេះបានចាត់ទុកជាឱកាសមួយដើម្បីឧទ្ទសនាមអំពីរូបភាព ប្រទេសជាតិ វប្បធម៌ និងប្រជាជនកម្ពុជាដល់មិត្តអន្តរជាតិ ហើយនេះក៏ជាសកម្មភាពសំដៅពង្រឹងនិងបង្រីកនូវសាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាមនិងកម្ពុជាផងដែរ។ ចូលរួមក្នុងពិធីនេះ មិត្ត ស៊ីមរ៉ាវី ជានិស្សិតខ្មែរម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យសំណងហាណូយបានចែករំលែកថា៖