សមាគមន៍ជនវៀតណាមនានានៅអឺរ៉ុបផ្ញើរលិខិតបើកចំហរទៅកាន់ EP ស្តីពីស្ថានភាពនៅសមុទ្រខាងកើត

Chia sẻ
(VOVworld)-នាថ្ងៃទី១៤មិនា សាស្ត្រចារ្យបណ្ឌិត Nguyen Van Thoai ប្រធាន សម្ព័ន្ធសមាគមជនវៀតណាមនៅអាល្លឺម៉ង់ រួមជាមួយតំណាងអង្គការវៀតណាម

សមាគមន៍ជនវៀតណាមនានានៅអឺរ៉ុបផ្ញើរលិខិតបើកចំហរទៅកាន់ EP ស្តីពីស្ថានភាពនៅសមុទ្រខាងកើត - ảnh 1
សមាគមន៍ជនវៀតណាមនានានៅអឺរ៉ុបផ្ញើរលិខិតបើក
ចំហរទៅកាន់ EP ស្តីពី ស្ថានភាពនៅសមុទ្រខាងកើត


(VOVworld)-នាថ្ងៃទី១៤មិនា សាស្ត្រចារ្យបណ្ឌិត Nguyen Van Thoai ប្រធាន សម្ព័ន្ធ សមាគមជនវៀតណាមនៅអាល្លឺម៉ង់ រួមជាមួយតំណាងអង្គការវៀតណាម ដទៃទៀត
ប្រចាំនៅអាល្លឺម៉ង់ បារាំង បែហ្សីក និងអង់គ្លេសបានប្រគល់ឲ្យលោក ស្រី Barbara
Lochbihler សមាជិកសភានៃបក្រុមសមាជិកសភា ទទួលបន្ទុក កិច្ចការបរទេស
តំបន់អាស៊ីអាគ្នេយ៍ចំណុះសភាអឺរ៉ុប នូវលិខិតបើកចំហរមួយ ស្តីពីសកម្មភាព
ឯកតោភាគីបង្កភាពតានតឹងរបស់ចិននៅសមុទ្រខាងកើត នាពេលកន្លងទៅ។​
សាស្ត្រាចារ្យបណ្ឌិត Nguyen Van Thoai បានសង្កត់ធ្ងន់ថា រួមជាមួយបងប្អូនជនរួម
ជាតិក្នុងប្រទេស សហគមន៍ជនវៀតណាមនៅឯបរទេស មានបំណងប្រាថ្នាបង្កើត
ឡើងកម្លាំងពលំ ដើម្បីរាំងស្កាត់អំពើរំលោភច្បាប់អន្តរ ជាតិរបស់ចិននៅសមុទ្រខាង
កើត។ តាមរយៈសំបុត្រនេះ សហគមន៍ជនវៀត ណាមនៅឯបរទេសមានបំណងថា សមាជិកសភាអឺរ៉ុបនឹងឡើងសម្លេងគាំទ្រ​ នូវ បំណងប្រាថ្នាស្របច្បាប់របស់ប្រជាជន
វៀតណាម និងសំណូមពរចិនគោរពសន្ធិ សញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS)
ឆ្នាំ១៩៨២។

        រីឯខ្លួនវិញ សមាជិការសភា Lochbihler បានឲ្យដឹងថា បញ្ហាសមុទ្រខាង កើត
ជានិច្ចកាលបានយកមកពិភាគ្សានៅក្នុងរាល់ជំនួបធ្វើការរវាងគណៈកម្មា ធិការអឺរ៉ុប
EC ជាមួយប្រទេសអាស៊ីអាគ្នេយមួយចំនួន។​លោកស្រីសម្តែងក្តី សង្ឃឹ មថារាល់
ជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ