សមាគមន៍ចិញ្ចឹមគ្រឿងសមុទ្រវៀតណាម៖ ប្រមូលកម្លាំងអន្តរផ្នែកដើម្បិអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

Chia sẻ
(VOVWORLD) - ថ្លែងនៅទីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Huu Dung ប្រធាន VSA បានឲ្យដឹងថា សមាគមន៍ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយមានភារកិច្ចប្រមូលកម្លាំងអន្តរផ្នែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។

នាថ្ងៃទី៧ វិច្ឆិកា សមាគមន៍ចិញ្ចឹមគ្រឿងសមុទ្រវៀតណាមបានរៀបចំមហាសន្និបាតពេញអង្គរបស់សមាគមន៍ចិញ្ចឹមគ្រឿងសមុទ្រវៀតណាម (VSA) លើកទី២។

ថ្លែងនៅទីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Huu Dung ប្រធាន VSA បានឲ្យដឹងថា សមាគមន៍ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយមានភារកិច្ចប្រមូលកម្លាំងអន្តរផ្នែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ នេះជាប្រភពធនធានថ្មីមួយដែលមានសារសំខាន់ចំពោះការអភិវឌ្ឍនៃវិស័យជលផលវៀតណាម។

មហាសន្និបាតបានពិភាក្សាអំពីភារកិច្ចសំខាន់ៗក្នុងអាណត្តិឆ្នាំ២០២០-២០២៥។ នោះគឺការពង្រឹងក្បាលម៉ាស៊ីន អភិវឌ្ឍសមត្ថភាពនៃសមាគមន៍ ការរួមបញ្ចូលសមាជិក កសាងសហគមន៍អ្នកចិញ្ចឹមគ្រឿងសមុទ្រវៀតណាម ការចូលរួមចំណែកកសាងគោលនយោបាយ ធ្វើបដិវាទសង្គម ហើយការជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការអន្តរ ជាតិនិងអភិវឌ្ឍទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ